website_news:2017271208

ទីតាំងម៉ាស្សាកោសជប់ បង្កប់សេវាបម្រើផ្លូវភេទមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបាន៨នាក់

http://peoplenews.asia/ ថ្ងៃទី27 ខែ12 ឆ្នាំ2017 ម៉ោង 1:33 PM ដោយ ៖ រិទ្ធី

ភ្នំពេញ ៖ សមត្ថកិច្ច ចុះបង្ក្រាប ទីតាំងម៉ាស្សាកោសជប់មួយកន្លែង ដែលសង្ស័យថា មានបង្កប់សេវាបម្រើផ្លូវភេទ និង ឃាត់ខ្លួនមនុស្ស៨នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ៍ ទី៩កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៥៩៤ តាមបណ្ដោយផ្លូវលេខជាតិលេខ២ ក្រុមទី១២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មនុស្សដែលឃាត់ខ្លួនទាំង៨នាក់ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ឡុង ស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ហាង ចំណែកស្រ្តីវ័យក្មេងចំនួន៧នាក់ទៀត ដែលមានអាយុចាប់ពី១៨ឆ្នាំដល់៣៥ឆ្នាំ ជាស្រ្តីបម្រើនៅក្នុងហាងម៉ាស្សាកោសជប់មួយនោះ ក្រៅពីនេះក៏មានការដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ ដូចជា ស្រោមអនាម័យប្រើរួច នឹងមិនទាន់ប្រើ សៀវភៅកត់ត្រាបញ្ជីភ្ញៀវចេញចូល នឹងទឹកប្រាក់រៀលនឹងដុល្លារ មួយចំនួនផងដែរ។ ចំណែកទីតាំង ដែលបើកម៉ាស្សាកោសជប់ខាងលើនេះ ត្រូវអាជ្ញាធរសម្រេចបិទទ្វារជាបណ្ដោះអាសន្ន។

បច្ចុប្បន្នស្ត្រីម្ចាស់ទីតាំង និងស្រ្តីរងគ្រោះចំនួន៧នាក់ ដែលជាអ្នកបម្រើការនៅទីនោះ ត្រូវបាននាំទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរ មនុស្សនិងការពារអនិតិជន ដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់៕

website_news/2017271208.txt · Last modified: 2017/12/27 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki