website_news:2017280201

មន្ត្រីអនុវត្តច្បាប់ចំនួន៣៦នាក់មកពីខេត្តចំនួន៤បានជួបជុំគ្នាបើកវគ្គបណ្តុះបណ្តាល ស្តីអំពីការសម្ភាសន៍កុមាររងគ្រោះ ដោយការកេងប្រវ័ញ្ចផ្លូវភេទ

http://police.gov.kh/blog 4:08 pm 27 កុម្ភះ 2017

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្ត្រីអនុវត្តច្បាប់ចំនួន៣៦ នាក់ មកពីខេត្តចំនួន៤ មានខេត្តព្រះសីហនុ កោះកុង កំពត និង ខេត្តកែប បានមកជួបជុំគ្នា នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ដើម្បីចូលរួមវគ្គ បណ្តុះបណ្តាល ស្តីអំពីការសម្ភាសន៍ កុមារបែបមេត្រី និងការស៊ើប អង្កេត អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ប្រព្រឹត្តដោយទេសចរផ្លូវភេទ ។ សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ក្រោមការផ្តួចផ្តើម របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការការឧបត្ថម្ភ គាំទ្រពីអង្គការ APLE កម្ពុជា ។

លោកសំលៀង សីលានាយកប្រតិបត្តិអង្គការ APLE បានលើកឡើងថា៖វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពចំណេះដឹងនិងការអនុវត្តជាស្តងដា តាមបែបកុមារមេត្រីបន្ថែមដល់មន្ត្រីនគរបាលជំនាញ កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឈានដល់ការសង្គ្រោះកុមាររងគ្រោះ និងការផ្តល់សេវាដល់ជនរងគ្រោះ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងផ្តាំផ្ញើដល់សិក្ខា កាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ដើម្បីអោយ ចុងបញ្ចប់នៃការសិក្សាទទួលបាននិទ្ទេសល្អគ្រប់គ្នា ។ ហើយ ពេលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចៀសវាង ឲ្យបាន វិបត្តិច្រានចោលសំណុំរឿង ឬមោឃៈភាពសំណុំរឿង ៕

website_news/2017280201.txt · Last modified: 2017/08/24 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki