website_news:2017280203

សេចក្តីជូនដំណឹង! ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង នឹងដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ចុះពិនិត្យ និងព្យាបាលជម្ងឺ ជូនពលករខ្មែរនៅថ្ងៃទី១២ មីនា

http://www.freshnewsasia.com/index 2017-02-28

(កូរ៉េខាងត្បូង)៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃ របស់ប្រជាពលរដ្ឋខ្មែរយើង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បានជ្រាបថា នៅថៃ្ងអាទិត្យទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូត បានសហការជាមួយមូលនិធិគាំពារ សុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) នឹងបញ្ជូនក្រុមគ្រូពេទ្យរបស់មូលនិធិ ចុះពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលគាំពារពលករបរទេស ទីក្រុងអឺយចុងប៊ូ ជាន់ទី៥ ចាប់ពីម៉ោង១២ដល់ម៉ោង១៨ល្ងាច។

នៅក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មាន និងក្រុមការងាររបស់ខ្លួន កាលពីថ្ងៃអាទិត្យ ក្នុងហាងបឹងមាស ខណ្ឌជ្រោយចង្វារលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានឲ្យដឹងថា សម្រាប់ការរស់នៅ និងធ្វើការរបស់បងប្អូនខ្មែរយើងមួយចំនួននៅកូរ៉េបានជួបបញ្ហាសុខភាព ដោយសារតែកត្តាអាកាសធាតុ (ត្រជាក់ខ្លាំង) ទីកន្លែងស្នាក់នៅ (តូចចង្អៀត) និងជាពិសេសនោះ គឺការហូបចុកតែម្តង ដែលពលករខ្លះ មានការត្បិតត្បៀត និងរិះខាំដូច្នេះពួកគេមិនសូវទិញអាហារ ឬម្ហូបណា ដែលមានជាតិប៉ូវកម្លាំងនោះទេ ដោយពេលខ្លះឆុងមីហូបពេញមួយថ្ងៃៗ ជាហេតុនាំប៉ះពាល់ដល់សុខភាព។ តែសម្រាប់យុទ្ធនាការចុះពិនិត្យ និងព្យាបាលជម្ងឺជូនពួកគាត់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ លោក ឡុង ឌីម៉ង់ បានលើកឡើងពីការចូលរួមយ៉ាងខ្លាំង លើការថែទាំសុខភាពរបស់ពួកគេ ឲ្យមានភាពប្រសើរឡើងសម្រាប់ធ្វើការរាល់ថ្ងៃ និងកាត់បន្ថយការចំណាយ លើការសេវាសុខភាពទៀតផង៕

website_news/2017280203.txt · Last modified: 2017/02/28 16:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki