website_news:2017280207

ស្រ្ដីជាឈ្នូលបម្រើតាមផ្ទះម្នាក់ត្រូវថៅកែរបស់នាងលួចវះកាត់យកតំរង់នោមរបស់នាងចេញ

http://www.khmer-note.com/news Panha Both February 28, 2017

ឥណ្ឌូនេស៊ី៖ ស្រ្ដីជនជាតិឥណ្ឌានេស៊ីជាអ្នកចំណាកស្រុកទៅធ្វើការជាឈ្នូលបម្រើនៅក្នុងប្រទេសកាតាម្នាក់ឈ្មោះ Sri Rabitah ត្រូវបានថៅកែរបស់ខ្លួនបង្ខំនាងអោយទៅកាន់មន្ទីរពេទ្យដើម្បីលួចវះកាត់យកតំរង់នោមចេញ។ ស្រ្ដីរងគ្រោះអាយុ ២៥ឆ្នាំ ទើបតែទៅធ្វើការនៅក្នុងប្រទេសកាតាជាឈ្នូលបម្រើនៅក្នុងផ្ទះរបស់ថៅកែមួយបានតែ៣ថ្ងៃសោះ បែរជាត្រូវថៅកែចិត្តខ្មៅខាងលើបានរំលោភបំពាននាងនិងបានលួចវះកាត់យកតំរង់នោមនាងចេញ។

ស្រ្ដីខាងលើបានប្រាប់ថា នាងមានការឈឺចាប់យ៉ាងខ្លាំងលើផ្នែកខាងក្រោមពោះរបស់នាងបន្ទាប់ពីនាងវះកាត់រួច។ នាងបន្ដទៀតថា ដំបូងថៅកែរបស់នាងបានប្រាប់នាងថានាងដូចមានអាការៈជំងឺម្យ៉ាងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់ជាបន្ទាន់ តែស្រ្ដីខាងលើមិនដឹងថានាងមានជំងឺអី្វឡើយនាងក៏ព្រមទៅតាមថៅកែរបស់នាង តែពេលទៅដល់មន្ទីរពេទ្យបែរជាថៅកែរបស់នាងលួចវះកាត់យកតំរង់នោមរបស់នាងទៅវិញ ធ្វើអោយនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីវះកាត់រួច។ បន្ទាប់ពីរឿងនេះបានកើតឡើងស្រ្ដីរងគ្រោះបានលួចចេញពីមន្ទីរពេទ្យដើម្បីទៅរកជំនួយពីខាងក្រៅ។

website_news/2017280207.txt · Last modified: 2017/02/28 16:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki