website_news:2017280304

តុលាការប្រទេសថៃសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីជនជាតិខ្មែរ 3នាក់ពីរបទជួញដូរកុមារខុសច្បាប់

http://www.khmerchonburi.info/ 2017/03/26

កាលពីថ្ងៃទី23 ខែមិនា ឆ្នាំ2017 តុលាការប្រទេសថៃបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីជនជាតិខ្មែរ 3នាក់ពីរបទជួញដូរកុមារខុសច្បាប់នៅក្នុងប្រទេសថៃ។ នៅវេលាម៉ោង 15:35 នាទី តុលាការក្រុងផាតថាយ៉ាប្រទេសថៃបានចេញសេចក្ដីសម្រេចឃុំខ្លួនស្ដ្រីជនជាតិខ្មែរ 3នាក់ពីបទជួញដូរកុមារខុសច្បាប់នៅក្នុងប្រទេសថៃ ស្ដ្រីជនជាតិខ្មែរ ទី1ឈ្មោះ នុត លី អាយុ 60 ឆ្នាំ ទី2 ឈ្មោះ ហាក់ រី អាយុ 45 ឆ្នាំ ទី3 ឈ្មោះ ពៅ អាយុ 46 ឆ្នាំស្ដ្រីខ្មែរទាំង3នាក់ត្រូវបានសមត្ថកិច្ចពិសេសថៃធ្វើការចាប់ខ្លួនកាលពីថ្ងៃទី22 ខែមិនា ឆ្នាំ2017 ខណះពេលកំពុងអង្គុយសុំទានជាកុមារអាយុ 3 ឆ្នាំនៅក្បែរចញ្ចឹមផ្លូវស្ថិតក្នុងក្រុងផាតថាយ៉ាប្រទេសថៃ ។

website_news/2017280304.txt · Last modified: 2017/03/28 10:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki