website_news:2017280305

ពលករខ្មែរម្នាក់កើតខ្យល់រដួលបាក់កស្លាប់យ៉ាងអាណោចអាធ័ម

http://www.khmerchonburi.info/ 2017/03/24

ប្រទេសថៃ៖ថ្ងៃទី24 ខែមិនា ឆ្នាំ2017 13:31 មានពលករខ្មែរម្នាក់បានដួលបាក់ស្លាប់ដោយសាររោគខ្យល់គហេតុការណ៍នេះបានកើតឡើងនៅក្បែរឃ្លាំងលេខ266 ក្រុមទី10 សង្កាត់ ឆូកឆៃ ស្រុកឆូកឆៃ ខេត្ដនរខនស៊ើរាជស៊ីម៉ា សមត្ថកិច្ចថៃបានទៅត្រួតពិនិត្យកន្លែងកើតហេតុបានប្រទះឃើញសពបុរស1នាក់កំពុងដេកស្លាប់ តាមការសាកសួររបស់សមត្ថកិច្ចបានដឹងថាបុរសដែលស្លាប់មាន ឈ្មោះ ចាន់ ធា (Mr.THEA CHHANN ) ភេទប្រុស អាយុ 20 ឆ្នាំ សញ្ជាតិខ្មែរ ស្នាក់នៅក្នុងក្រុមទី9 ឃុំថាអៀម ស្រុក ឆូកឆៃ ខេត្ដនរខនរាជស៊ីម៉ា ប្រទេសថៃ ។ ប្រភពពីអ្នកនៅក្បែរកន្លែងកើតបានប្រាប់អោយដឹងថា ជនរងគ្រោះបានកើតខ្យល់គរដួលបណ្ដាលបាក់កស្លាប់និងកន្លែងកើតហេតុតែម្ដង ក្រោយពេលកើតហេតុសមត្ថកិច្ចថៃបានធ្វើការត្រួតពិនិត្យសពជនរងគ្រោះរួចយកទៅរក្សាទុកនៅមន្ទីពេទ្យដើម្បីរងចាំសាចញ្ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី។

website_news/2017280305.txt · Last modified: 2017/03/28 10:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki