website_news:2017280307

ខំប្រឹងធ្វើការក្រៅម៉ោងដើម្បីសន្សំប្រាក់ទៅលេងចូលឆ្នាំ តែអកុសលធ្លាក់ពីលើអាគារស្លាប់យ៉ាងអាណោចអាធ័ម

http://www.khmerchonburi.info/ 2017/03/28

មានកណីជាងសំណងជនជាតិភូមាម្នាក់ធ្លាក់ពីលើអាគារមន្ទីពេទ្យកំពុងតែសាងសងកំម្ពស់10ជាន់ ដែលស្ដិតនៅខេត្ដឈាងរាយ ប្រទេសថៃ បណ្ដាលអោយជាងសំណង់រូបនោះស្លាប់យ៉ាងអាណោចអាធ័ម ។ ដោយសារតែជនរងគ្រោះខំប្រឹងធ្វើការលើសម៉ោង ដើម្បីយកប្រាក់ទៅលេងចូលបុណ្យឆ្នាំនៅស្រុកកំណើតជាមួយបងប្អូន។ ក្នុងកណីជនជាតិភូមាធ្វើការលើសម៉ោងបណ្ដាលអោយកើតគ្រោះថ្នាក់បាត់បង់ជីវិតនេះ សមត្ថកិច្ចថៃកំពុងធ្វើការសាកសួរអ្នកដែលនៅកន្លែងកើតហេតុ ដើម្បីធ្វើសំណុំរឿងប្ដឹងថៅកែដែលបណ្ដោយអោយពលករស្របច្បាប់ធ្វើការលើសម៉ោងរហូតដល់កើតគ្រោះថ្នាក់ដល់អាយុជីវិត។

website_news/2017280307.txt · Last modified: 2017/03/28 10:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki