website_news:2017280308

សាកសពអត់ក្បាលអណ្តែតមកគឿងនៅលើឆ្នេរសមុទ្យថៃ ត្រូវគេសង្ស័យថាជាសពកម្មករធ្វើការនៅលើទូក

http://www.khmerchonburi.info/ 2017/03/28

ប្រទេសថៃ៖កាលពីថ្ងៃទី26 ខែមិនា ឆ្នាំ2017 10:35 ពលរដ្ឋនៅក្នុងខេត្តរះយ៉ង បានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតមកគឿងនៅលើឆ្នេរសមុទ្យ កណីប្រទះឃើញសាកសពអណ្ដែតទឹកនេះបានកើតឡើងនៅក្នុងក្រុមលេខ2 សង្កាត់ ហើមប្រាក ស្រុក មឿង ខេត្តរះយ៉ង សាកសពដែលគេប្រទះឃើញនោះជាមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ ពាក់អាវដៃវៃង ខោជើងវៃង អាយុប្រហែល45 ឆ្នាំ ជាសាកសពកាំបុតក្បាល នៅលើខ្លួនសាកសពមានស្លាកស្នាមត្រូវគេចាក់ជាច្រើនកាំបិត សាកសពនេះស្លាប់ប្រហែលរយះពេល15មកហើយ។

តាមការពិនិត្យសាកសពសត្ថកិច្ចថៃបានប្រាប់អោយដឹងថាបុរសដែលស្លាប់ប្រហែលជាពលករអន្តោប្រវេសន៍ដែលធ្វើការនៅលើទូកនេសាទ ប្រហែលជាមានរឿងជាមួយអ្នកធ្វើការនៅលើទូកដូចគ្នាហើយត្រូវគេស្លាប់រួចបោះចោលក្នុងទឹក។សាកសពនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅរក្សានៅមន្ទីពេទ្យខេត្ដរះយ៉ង។

website_news/2017280308.txt · Last modified: 2017/03/28 10:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki