website_news:2017280310

ពលករសម្រុកទៅថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខុសសព្វមួយដង

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១១:៣៩

ខេត្តបន្ទាយមានជ័យ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ពលករស្របច្បាប់បានសម្រុកទៅថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទៅធ្វើតាមរយៈក្រុមហ៊ុនផ្សេងៗច្រើនកុះករ មុនពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខុសពីបណ្តាឆ្នាំមុនៗ។ ពលករជាង៤០០នាក់ មកពីគ្រប់ខេត្តក្រុងតាមរយៈក្រុមហ៊ុន2 គឺក្រុមហ៊ុនSMS(Success manpower)និងក្រុមហ៊ុនBSO(Best manpower Coltd) គេឃើញមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងព្រឹកថ្ងៃទី២៨ មីនា ២០១៧ ដោយជិះតាមរថយន្តតូចធំមើលទៅហាក់ដូចគគ្រឹកគគ្រេងណាស់។

តំណាក្រុមហ៊ុនSMSប្រាប់កោះសន្តិភាពថា ពលករតាមរយៈក្រុមហ៊ុនខ្លួនមានចំនួន១០៨នាក់ ត្រូវទៅធ្វើការរោងចក្រផលិតសាច់ក្រក នៅខេត្តឡុបបូរី ប្រទេថៃ។ ដោយឡែកតំណាងក្រុមហ៊ុន BSO លោកសួន សាម៉េន ប្រាប់ថា ពលកររបស់គាត់មកពីគ្រប់២៥ខេត្ត-ក្រុង មានចំនួន៣៣៥នាក់ ត្រូវទៅធ្វើការផ្នែកសំណង់ នៅខេត្តសាមុទ្រប្រាកាន និងខ្លងតឺយ ក្រុងបាងកក ។ លោក សួន សាម៉េន បន្តថាពលកររបស់គាត់ភាគច្រើនកន្លងមក ធ្លាប់ទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ លុះពួកគេជួបផលលំបាកក៍នាំគ្នាត្រឡប់មស្រុកវិញហើយ សុំធ្វើបែបបទស្របច្បាប់តាមរយៈក្រុមហ៊ុនរបស់គាត់ចូលទៅធ្វើការលើទឹកដីថៃវិញ។ តំណាងក្រុមហ៊ុន SMS និយាយទៀតថា ពលករដែលត្រូវទៅធ្វើការក្នុងដីថៃក្នុងថ្ងៃដដែលនេះ យ៉ាងតិច៨00នាក់ ព្រោះពលករមួយចំនួនទៀត អាចចេញតាមរយៈក្រុមហ៊ុនផ្សេងៗ ។

គួរបញ្ជាក់ថា បណ្តាឆ្នាំមុនៗឲ្យតែជិតដល់ពិធីបុណ្យជាតិធំ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី ពលករប្រុសស្រីតែងតែនាំគ្នាសម្រុកចេញពីថៃមកកម្ពុជាវិញដើម្បីជួបជុំសាច់ញាតិផ្ទុយទៅវិញឆ្នាំនេះ ជិតដល់ពិធីបុណ្យចូលឆ្នាំថ្មីទៅហើយយបែរជាពលករខ្មែរនាំគ្នាចំណាកស្រុកទៅប្រទេថៃទៅវិញ

website_news/2017280310.txt · Last modified: 2017/08/24 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki