website_news:2017280311

គណៈរដ្ឋមន្រ្តី ប្រាប់ក្រសួងសុខាភិបាល ឲ្យទប់ស្កាត់ការនាំចេញទឹកដោះម្ដាយ ទៅអាមេរិក

http://dap-news.com/kh អង្គារ, ២៨ មិនា ២០១៧ 13:52 ដោយ: អេង ប៊ូឆេង ID:049

ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្ដ្រី បានណែនាំឲ្យក្រសួងសុខាភិបាល ចាត់វិធានការជាបន្ទាន់ចំពោះការ នាំចេញ ទឹកដោះម្ដាយពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន “គុណមាតា” ដែលមានឈ្មោះ ក្នុងបញ្ជីពាណិជ្ជកម្ម ថា Ambrosia labs Co ,Ltd ។

យោងសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នេះបានឲ្យដឹងថា “ចំពោះករណីសំណើសុំការ សម្រេចអំពីការនាំចេញទឹកដោះម្ដាយ ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហរដ្ឋ អាមេរិក ដោយក្រុមហ៊ុន “គុណមាតា” ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ថា Ambrosia labs Co ,Ltd រាជរដ្ឋាភិបាលបានសម្រេច ដូចខាងក្រោម៖១.ត្រូវចាត់ការទប់ស្កាត់ជាបន្ទាន់ ចំពោះការប្រមូលទិញ និងនាំចេញ ទឹកដោះម្ដាយ ពីប្រទេសកម្ពុជា ទៅអាមេរិក,២. បើទោះបីជាកម្ពុជា ក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ ទឹកដោះម្ដាយផងដែរ” ៕

website_news/2017280311.txt · Last modified: 2017/03/28 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki