website_news:2017280401

ឃាត់ខ្លួន ជនជាតិអង់គ្លេស ក្រោយសង្ស័យថា រួមភេទជាមួយ អនីតិជន

http://www.dap-news.com/kh ព្រហស្បតិ៍, ២៧ មេសា ២០១៧ 17:05 ដោយ: ប៉ិច នរៈ ID:019

ភ្នំពេញ៖ កម្លាំងចំរុះការិយាល័យ សហការជាមួយនគរបាល ប៉ុន្តិ៍រដ្ឋបាលទួលទំពូងទី២ ខណ្ឌចំការមន ចុះមកខុនដូរមួយកន្លែង ដោយសង្ស័យ មានការរួមភេទ ជាមួយអនិតីជន កុមារក្រោមអាយុ១៥ឆ្នាំ បានចំនួន៤នាក់ កាលវេលាម៉ោង៣៖០០នាទី រសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ ២០១៧ នៅចំណុចខុនដូរឌី អឹម ផ្ទះលេខ១០៩ តាមផ្លូវ៤៧០ ស្ថិតនៅភូមិ១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ចាន់ កិត្តិខុម ជាស្នងការរង ទទួលផែ្នកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រុងភ្នំពេញបានប្រាប់ អ្នកយកព័ត៌មានយើងថា ដោយមានប្រជាពលរដ្ឋ បានប្ដឹងដល់ការិយាល័យ របស់គាត់ លោកថាមានបរទេស ជនជាតិ អង់គ្លេស ដោយតែងប្រមូលក្មេងស្រី សង្ស័យយកក្មេង ទៅរំលោភហើយក្រោយមក កម្លាំងលោក ក៏ធ្វើការស៊ើបអង្កេត ជិត៣ខែទើបរកឃើញ ក្មេងស្រីរងគ្រោះ ចំនួន៤នាក់ ក្រោមអាយុ១៥ឆ្នាំ ហើយរហូត មកដល់រសៀលនេះ ក៏ឈានដល់ធ្វើការ ឃាត់ខ្លួនបុរសមានឈ្មោះ CRESSY ROBERT KINGSLEY ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូពេទ្យ ស្នាក់នៅខុនដូរ ឈ្មោះឌី អឹមផ្លូវ១០៩ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏ស្នើរសុំលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចូលឆែកឆេរបន្ទប់ របស់គាត់ស្នាក់នៅ ដើម្បីរកវត្ថុតាង បន្ថែមដែលពាក់ព័ន្ធ ផ្សេងៗទៀត៕

website_news/2017280401.txt · Last modified: 2017/05/02 10:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki