website_news:2017280402

ពលករខ្មែររងគ្រោះព្រោះមេនគរបាលវរៈការព្រុំដែន៨៩១និង៩១១

http://www./dpnnews.html Posted by ដំណឹងភ្នំពេញ on 27/04/2017

បន្ទាយមានជ័យ ៖ ពលករខ្មែរដែលលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់ ទាំងចាស់ក្មេង រួមទាំងកុមារតូចៗរាប់រយនាក់ ត្រូវបានអាជ្ញាធរថៃដឹកមកទម្លាក់ចោលនៅច្រកព្រំដែនប៉ោយប៉ែតកាលពីយប់ ថ្ងៃទី២៦ ខែមេសានិងបន្តមកដល់ថ្ងៃទី២៧ខេមេសា ឆ្នាំ២០១៧។ មន្ត្រីនៃអាជ្ញាធរក្រុងប៉ោយប៉ែតបានឲ្យដឹងថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកនេះមានចំនួន សរុបជាង ១ពាន់នាក់ ហើយពួកគេនឹងត្រូវបញ្ជូនមកចាប់ពីយប់ថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ។ ករណីមួយនេះត្រូវបានអ្នកស្រុកប៉ោយប៉ែតនិយាយថាប្រជាពលរដ្ឋខ្មែរក្រីក្រដូចចុះទឹកក្រពើឡើងលើខ្លាចឹង។ ព្រោះគ្មានពលករណាចង់លួចទៅធ្វើការក្នុងស្រុកគេអត់ច្បាប់នោះទេតែវាលំបាកជីវភាព។ម្យ៉ាងទៀតបើពួកនគរគរបាលការពារព្រុំដែនបើកឲ្យចូលទេពួកគេក៏មិនអាចចូលទៅបានដែរ។

ប្រភពពី ពលករបានឲ្យដឹងថា៖ ពួកគេត្រូវបានក្រុមមេខ្យល់នាំចូលទៅប្រទេសថៃ តាមច្រករបៀងជាថ្នូរនឹងការបង់ប្រាក់ប្រមាណ ៧០ដុល្លារអាមេរិកក្នុងម្នាក់?។បើតាមប្រជាពលរដ្ឋនៅតាមព្រុំដែនខេត្តបន្ទាយមានជយ័ក្នុងក្រុងប៉ោយប៉ែតនិងស្រុកអូរជ្រៅនិយាយថា៖មេនគរបាល វរៈព្រំដែនលេខ ៨៩១លោកហាំ វណ្ណះ និងមេវរៈនគរបាលការពារព្រំដែនលេខ៩១១ លោកសូចាន់រីគឺជាអ្នកមានចំណែកបង្កើតច្រករបៀងនាំចេញពលករនិងនាំទំនិញខុសច្បាប់ចេញចូលផងដែរ។ តាមប្រភពខាងលើនិយាយថាពួកគេបានឃុបឃិត គ្នាជាមួយក្រុមឈ្មួញ បើកដៃឲ្យ នាំទំនិញ គេចពន្ធ និងទំនិញខុសច្បាប់ យ៉ាងគគ្រឹក គគ្រេង តាមច្រកគ្រប់គ្រង របស់ខ្លួន ជាផលប្រយោជន៍ ផ្ទាល់ខ្លួន ដោយមិន ខ្វល់ទៅ និងបទបញ្ជារបស់ ថ្នាក់ដឹកនាំនោះឡើយ។ជាក់ស្តែងភ្នាក់ងារពតិមានយើង បានស្រង់មតិ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ច្រករបៀង ក្នុងមូលដ្ឋាន របស់ពួកគាត់ មានការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ យ៉ាងពេញបន្ទុក ដោយសារឈ្មួញ មានការឃុប ឃិតជាមួយ មន្ត្រីនគរបាល វរការពារព្រំដែនគោក លេខ៨៩១ ។

តាម ប្រភពពតិមានចេញពីផ្ទៃក្នុងរបស់នគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ឈរជើងនៅប៉ុស្តិ៍លេខ១០ស្ទឹងបត់ស្ថិតក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា៖ លោកអនុសេនីយ៍ឯក ភឹម សំណាង ត្រូវជានាយប៉ុស្តិខាងលើ គាត់មានប្រពន្ធជាឈ្មួញនាំទំនិញខុសច្បាប់ចូលទៅលក់នៅផ្សារថៃផងនោះ សព្វថ្ងៃបាននិងកំពុងរកស៊ីដឹកទំនិញគេចពន្ធ ពេលយប់ចេញតាមច្រករបៀងខុសច្បាប់ស្ទឹងបត់នេះរាប់សិបតោនគគ្រឹកគគ្រេងនាក្នុងមួយយប់ៗ ដែលជាហេតុធើ្វឲ្យខាតបង់ប្រាក់ចំណូលពន្ធរដ្ឋរាប់ម៉ឺនដុល្លារអាមេរិក ។

ប្រភពមួយបានរាយការណ៍ឲ្យដឹងថា នគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលឈរជើងនៅចំណុច ខាងត្បូងផ្លូវជាតិលេខ៥ ក្រោមការគ្រប់គ្រងនិងបញ្ជាផ្ទាល់ដោយលោក ហាំ វណ្ណៈ មេបញ្ជាការប៉ូលិសការពារព្រំដែនគោកលេខ៨៩១ បានបណ្តែត បណ្តោយឲ្យកូនចៅក្រោមឱវាទឃុបឃឹតជាមួយឈ្មួញនាំទំនិញគេចពន្ឋ ចេញចូលតាមច្រករបៀងដូចគេហែរកឋិនទាំងថ្ងៃទាំងយប់។ មន្ត្រីប៉ុស្តិ៍ច្រករបៀងនិមួយៗបែរជាសប្បាយនឹងរាប់ក្បាលឡានដឹកទំនិញគេចពន្ឋយកលុយទៅវិញ ទង្វើនេះគឺផ្ទុយពីបទបញ្ជា និងការណែនាំរបស់ថ្នាក់លើទាំងស្រុង។

គេសង្កេតឃើញថា ចាប់ពីចំណុចមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ ច្រកអូរល្ហុងក្នុងភូមិសាស្ត្រខាងត្បូងផ្លូវជាតិលេខ៥ លោក ហាំវណ្ណៈ មេបញ្ជាការបានរាយកូនចៅប្រចាំច្រឆ្លងចេញចូល តាមបន្ទាត់ព្រំដែន ដូចជាលោក ណុលម៉ាប់ហៅស្តេចខ្លាធំ បុរសមាឌធំខ្មៅម្នាក់នេះជាមេប៉ុស្តិ៍ប្រចាំច្រកដើមពោធិ៍ មានការចរាចណ៏ បើកដៃអោយពលករខ្មែរលួចឆ្លងដែនខុសច្បាប់ផងដែរ។ នៅចំណុចច្រកបុរីថ្មីស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែតច្រកនេះគ្រប់គ្រងដោយលោក ភោគ វិបុល បុរសមុខប្រជាប្រិយមានរហ័សនាមថាផ្ការីកគ្រប់រដូវ ច្រកមួយនេះគេអាចនិយាយបានថា ជាប៉ុស្តិ៏លេខ១សម្រាប់វរការពារព្រំដែនគោក លេខ៨៩១ ពីព្រោះលោក ភោគ វិបុល មានជំនាញខាងកាប់ដាវក្នុងការនាំទំនិញល្អៗ គេចពន្ឋ ដូចជាហ្គាសយ៉ាងច្រើនបំផុត ។

ករណីនេះបើ លោក ហាំ វណ្ណៈ ជាមេបញ្ជាការ វរសេនាតូចលេខ៨៩១ មិនបើកដៃឲ្យឈ្មួញនិងបក្ខពួករបស់ខ្លួន នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ តាមអំពើចិត្តទេក៏កូចចៅលោកមិនហ៊ានដែរព្រោះជាវិន័យកងកម្លាំង។

ដូចគ្នាហ្នឹង លោកសូ ចាន់រី មេបញ្ជាការ វរព្រំដែនលេខ ៩១១ ក៍បានបើកដៃ ឲ្យក្រុមឈ្មួញ នាំទំនិញ គេចពន្ធ និងទំនិញ ខុសច្បាប់ យ៉ាងអនាធិបតេយ្យតាមច្រករបៀងជាប់ព្រុំដែនថៃនៃក្រុងប៉ោយប៉ែត មិនចាញ់ លោកហាំ វណ្ណះមេវរៈ៨៩១ ប៉ុន្មានដែរ។

គួររំលឹកដែរថា កន្លងមក សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ខេងសាម៉េតអគ្គស្នងការរងនគរបាលជាតិក៏ដូចជាលោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យដែរ ធ្លាប់ដាក់បទបញ្ជា ឲ្យមន្ត្រីនគរបាលការពារព្រំដែន ចាត់វិធានការទប់ស្កាត់ បទល្មើសឆ្លងដែន ដូចជា ការហូរចូល ទំនិញគេចពន្ធ ទំនិញខុសច្បាប់ ក៏ដូចជាទប់ស្កាត់ ករណីពលករ ចំណាកស្រុក ខុសច្បាប់ជាដើម។តែបទបញ្ជាររបស់សម្តេចនិងអស់លោកនេះជាមួយមេវៈ៨៩១និង៩១១ប្រៀបបាននឹងផ្លុំខ្លុយឲ្យក្របីស្តាប់ចឹងដែរ។ ប៉ុន្តែជាក់ស្ដែង មន្ត្រីនគរបាល វរការពារព្រំដែនគោកលេខ៨៩១ ប្រចាំប៉ុស្ដិ៍លេខ១០ ស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងមេបញ្ជាការ វរព្រំដែនលេខ ៩១១ មិនអនុវត្តន៍តាម បទបញ្ជារបស់លោក អាត់ ខែម នោះទេ ហើយបទល្មើសឆ្លងដែន នៅតែកើតឡើង យ៉ាងអនាធិបតេយ្យ បទល្មើស មិនត្រូវតែកើតឡើង តាមតំបន់ព្រំដែន ក្នុងក្រុងប៉ោយប៉ែត ប៉ុណ្ណោះទេ គឺនៅក្នុងស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ក៏កើតមាន យ៉ាងរាលដាលដែរ ហើយថែមទាំង មានករណីឈ្មួញ នាំចូលរថយន្តអត់ពន្ធ ម៉ូតូគេចពន្ធ និងឈើគ្រញូង ពីទឹកដីសៀម ចូលទឹកដីខ្មែរទៀតផង។

សូមបញ្ជាក់ថា ៖ព្រំដែនកម្ពុជាថៃ របស់ខេត្តបន្ទាយមានជ័យ មានស្រុកចំនួន០៤គឺ ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួកនិងក្រុងប៉ោយប៉ែតហើយក្នុងស្រុកនីមួយៗ មាននគរបាលការពារព្រំដែនប្រចាំការព្រមទាំងមានប៉ុស្តិជាច្រើនក្រៅពីមានប៉ុស្តិហើយនោះនាយប៉ុស្តិ៍ខ្លះនិងមេបញ្ជាការវរផងបានឃុបឃិតគ្នាលួចលាក់ចេញចូលនូវនាំទំនិញគេចពន្ធឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ជាក់ស្តែងដូចករណី ច្រករបៀងប៉ុស្តិលេខ១០ជាដើម។ល។

ខាងលើនេះជាសេចក្តីរាយការណ៍ដែល គេហទំព័រ មាតុភូមិទទួលបានសង្ឃឹមថានឹងទទួលបាន ការបកស្រាយ បំភ្លឺពីរ លោកហាំ វណ្ណះ និងលោកសូ ចាន់រី អំពីករណីយ៍នេះជាមិនខាន៕

website_news/2017280402.txt · Last modified: 2017/05/02 10:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki