website_news:2017280403

ទាហានឈុតខ្មៅថៃឃាត់ខ្លួនពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់400នាក់និងមេខ្យល់នាំផ្លូវម្នាក់

http://www.khmerchonburi.info/archives 27-04-2017

កាលពីថ្ងៃទី26 ខែមេសា ឆ្នាំ2017 អាជ្ញាធរអន្តប្រវេសន៍ថៃប្រចាំខេត្តស្រះកែវប្រទេសថៃបានស្ទាក់ចាប់ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចូលប្រទេសថៃចំនួន 400នាក់ ព្រមទាំងមេខ្យល់នាំផ្លូវម្នាក់។ ប្រភពពីអាជ្ញាធរថៃប្រចាំខេត្តស្រះកែវបានប្រាប់អោយដឹងថាទាហានឈុតខ្មៅថៃប្រចាំកងពលលេខ13បានស្ទាក់ពួននៅតាមច្រកផ្លូវកាត់ជាប់ជាយដែនខ្មែរ-ថៃដែលស្ថិតនៅក្នុងស្រុកវ៉ាងណាមយ៉េន ខេត្តស្រះកែវ ក្នុងព្រឹត្តិការណ៍លើកនេះទាហានឈុតខ្មៅថៃឃាត់ខ្លួនបានពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចំនួនចំំនួន400នាក់ និងឃាត់ខ្លួនបានមេខ្យល់នាំផ្លូវ ឈ្មោះ ឡាំមភូន ឈួនប្រាក់សាទ។ តាមការសាកសួរសមត្ថកិច្ចថៃបានអោយដឹងថាពលរដ្ឋខ្មែរទាំងចំណាយប្រាក់អោយមេខ្យល់រូបនេះក្នុងម្នាក់2500-2800បាតដើម្បីអោយមេខ្យល់ជួយស្វែងរកកាងារនៅក្នុងប្រទេសថៃអោយធ្វើព្រោះនៅស្រុកខ្មែរគ្មានការងារធ្វើត្រឹមត្រូវ។ ក្រោយសាកសួររួចសមត្ថកិច្ចបានបញ្ជូនពលរដ្ឋខ្មែរទាំងអស់ទៅធ្វើប្រវត្តិរូបហើយបញ្ចូនអោយត្រឡបប្រទេសកម្ពជាវិញ ចំណែកមេខ្យល់សមត្ថកិច្ចធ្វើសំណុំរឿងដើម្បីបញ្ជូនទៅតុលាការអោយធ្វើការដាក់ទោសតាមផ្លូវច្បាប់។

website_news/2017280403.txt · Last modified: 2017/05/02 10:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki