website_news:2017280406

ភាគីថៃចាប់ពលករខ្មែរខុសច្បាប់៣,១៦៧នាក់ក្រោយថ្ងៃបុណ្យប្រពៃណីខ្មែររួចគិតត្រឹម៨ថ្ងៃ

http://police.gov.kh/blog 4:19 pm 27 មេសា 2017 38

បន្ទាយមានជ័យ ៖ លោកស្រី ទ្រី ណាំយ៉ុង មន្ត្រីគណៈ កម្មការទទួលពលករ ខ្មែរខុសច្បាប់បានប្រាប់ថា ក្រោយពេល ថ្ងៃបុណ្យឆ្នាំប្រពៃណីខ្មែររួចរាល់ឃើញភាគីថៃបានចាប់ពលករខ្មែរចំណាកស្រុកខុសច្បាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យគិតត្រឹម៨ថ្ងៃ មានសរុបចំនួន ៣,១៦៧នាក់ ស្រី ៨៩១នាក់ កុមារចំនួន២៣៥នាក់ ។ លោកស្រីបានបញ្ជាក់ថា ចាប់នៅថ្ងៃទី១ គឺថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ភាគីថៃចាប់បញ្ជូនមកវិញចំនួន៤៤០នាក់ ស្រី៨២ នាក់ កុមា១៥នាក់ ទី២.ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ មាន ចំនួន៤៤៧នាក់ ស្រី១៥៧នាក់ កុមារ៤៥នាក់ ទី៣.ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ មានចំនួន៥៩២នាក់ ស្រី២៣០នាក់ កុមា៥៧នាក់ ទី៤.ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានចំនួន ២៥០នាក់ ស្រី៨៤នាក់ កុមារ៤០នាក់ ទី៥.ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ មានចំនួន២៣៨នាក់ ស្រី២០នាក់ កុមា៣នាក់ ទី៦.ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ មានចំនួន៣០០នាក់ ស្រីចំនួន១១២នាក់ កុមាចំនួន២១នាក់ ទី៧.ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ មានចំនួន៦០០នាក់ ស្រី២០៦នាក់ កុមា៥៤នាក់ និងទី៨.ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ គិតត្រឹមម៉ោង១២ រសៀល មានចំនួន៣០០នាក់ ។

លោកស្រីបានបញ្ជាក់ថា តាមការសម្ភាសន៍ប្រជាពលរដ្ឋជាពលករចំណាកស្រុកខុសច្បាប់ ថៃចាប់បញ្ជូនបាន អោយដឹង គឺក្រោយពេលអាជ្ញាធរ ថៃរឹតបន្តឹងពួកគាត់ត្រូវបានមេខ្យល់ថៃយកទៅទុកក្នុងទឹកដីថៃហើយត្រូវចាប់បាន និងពលករមួយចំនួនចូលតាមច្រករបៀង មុនថៃរឹតបន្តឹងចូលទៅថៃចាប់ និងពលករខ្លះធ្វើបឌឺផាស់ អស់តំលៃ១៥ម៉ឺនរៀលតាមរយះមេខ្យល់ចេញតាមច្រកអន្តរជាតិប៉ោយប៉ែតចេញផុតដែនកំណត់ភាគីថៃចាប់បញ្ជូនមកវិញ ។

គួររំលឹងថា នៅអំឡុងខែមិថុនាឆ្នាំ២០១២ ភាគីថៃបានចាប់ ពលករខ្មែរទាំងមានច្បាប់ និងអត់ច្បាប់បញ្ជូនពលករខ្មែរមក ប្រទេសកម្ពុជាវិញមានចំនួន៤៥ម៉ឺននាក់ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន បានអោយ រថយន្តតាមអង្គភាពដឹកទៅដល់មូលដ្ឋាននិងស្រុកកំណើត ។ តែក្រោយពេលចូលឆ្នាំប្រពៃណីហើយប្រជាពលរដ្ឋខ្មែរសម្រុកទៅរកការងារធ្វើនៅប្រទេសថៃ ភាគីថៃរឹតបន្តឹងចាប់បញ្ជូន មកវិញ រយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី២០ ដល់២៧ ខែមេសា ឆ្នាំ២០១៧ មានសរុបចំនួន៣,១៦៧នាក់ ស្រី៨៩១នាក់ កុមារ ២៣៥នាក់ ៕

website_news/2017280406.txt · Last modified: 2017/08/24 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki