website_news:2017280407

ពលករជិត៦០នាក់អាជ្ញាធរខេត្តប៉ៃលិនឃាត់អប់រំ គ្រាបម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ

http://www.nokorwatnews.html 27-04-2017

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋខ្មែរ ប្រមាណជិត៦០នាក់ ដែលបម្រុងឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃត្រូវបានសមត្ថកិច្ចខេត្តប៉ៃលិនឃាត់ដើម្បី អប់រំឲ្យបញ្ឈប់មិនឲ្យចេញទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់នាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត ។

លោកអនុសេនីយ៍ទោ វ៉ន វាសនា មន្រ្តី នគរបាលខេត្តបានឲ្យដឹងថា ប្រជាពលរដ្ឋ ខ្មែរ៥៧នាក់ ក្នុងនោះមានស្រី១៩នាក់ និងកុមារ៥នាក់បម្រុងឆ្លងដែនដោយខុសច្បាប់ តាមច្រករបៀងរវាងព្រំដែនខេត្តប៉ៃលិន ជាប់ព្រំប្រទល់ខេត្តចន្ទបុរី ប្រទេសថៃ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ នា ព្រឹកថ្ងៃទី២៧ ខែមេសា ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចខេត្តប៉ៃលិន ឃាត់យកមក អប់រំណែនាំអំពីបញ្ហាឆ្លងដែនដោយខុស ច្បាប់នៅស្នងការដ្ឋាននគរបាលខេត្ត ប៉ៃលិន ។ លោកបានបន្តថា ក្រោយពីបានទប់ ស្កាត់ទាន់ពេលនិងអប់រំរួចរាល់ហើយនោះ អាជ្ញាធរ និងសមត្ថកិច្ចខេត្តប៉ៃលិនបានទិញបាយ និងទឹកចែកជូនពួកគាត់ហូបរួចហើយលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នង ការនគរបាលខេត្តប៉ៃលិនបានចាត់ឲ្យកម្លាំងនគរបាលក្រោមឱវាទយករថយន្តនគរបាល ចំនួន៦គ្រឿងដឹកបញ្ជូនពួកគាត់ត្រឡប់ទៅ គេហដ្ឋានរៀងៗខ្លួនវិញ ៕ សហការី

website_news/2017280407.txt · Last modified: 2017/08/24 15:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki