website_news:2017280408

អាជ្ញាធរថៃបញ្ជូនជនជាតិខ្មែរចំនួន៤នាក់ពីបទឆ្លងដែនចូលដោយខុសច្បាប់

http://www./rasmeinews.html ដោយ ៖សៅវ៉ាន់ឌី ថ្ងៃទី 28 មេសា 2017 ម៉ោង 09:26:AM

(ព្រះវិហារ)៖តម្រួតស្រុកឧប៊ុនប្រទេសថៃបានចាប់ខ្លួនខ្មែរជាអ្នកស្រុកជាំក្សាន្តចំនួន៤នាក់ពីបទឆ្លងដែនដោយខុសច្បាប់ហើយបានបញ្ជូនខ្លួនមកតាមតំបន់ច្រកទ្វាអន្តរជាតិអានសេះមកកម្ពុជាវិញស្ថិតនៅភូមិត្រពាំងធំឃុំទឹកក្រហមស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧។

លោកអនុសេនីយ៏ឯកអ៊ុយស៊ីថាអនុប្រធានក្រុមទំនាក់ទំនងច្រកតំបន់អានសេះបានឧ្យិដឹងនៅព្រឹកថ្ងៃទី២៨ខែមេសាឧ្យិដឹងថាពលរដ្ឋដែលតម្រួតប្រទេសថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញនោះរួមមានទី១ឈ្មោះថោងថនភេទស្រីអាយុ៧៥ឆ្នាំទី២ឈ្មោះផៃសំណាងភេទស្រីអាយុ២៧ឆ្នាំទី៣ឈ្មោះហ៊ុនសុផលភេទប្រុសអាយុ១៧ឆ្នាំទី៤ក្មេងស្រីអាយុប្រហែល២ឆ្នាំបានបញ្ជូនមកកម្ពុជាវិញអ្នកទាំង៤នាក់នោះរស់នៅភូមិត្រពាំងធំឃុំទឹក្រហមស្រុកជាំក្សាន្តខេត្តព្រះវិហារ។

លោកអនុប្រធានក្រុមទំនាក់ទំនងច្រកតំបន់អានសេះបានបញ្ជាក់ឧ្យិដឹងទៀតថាតម្រួតប្រទេសថៃបានចាប់ខ្លួនអ្នកទាំង៤នាក់នោះនៅក្នុងស្រុកណាំយឺនខេត្តឧប៊ុនប្រទេសថៃកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧។ ភាគីថៃបានបញ្ជូនត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧។ លោកអនុប្រធានទំនាក់ទំនងព្រំដែនបានបន្តទៀតថាក្រោយពីបានទទួលអ្នកទាំង៤នាក់ពីភាគីថៃមកវិញ លោកបានធ្វើការអប់រំពួកគាត់ឧ្យិយល់ដឹងអំពីច្បាប់ប្រទេសនិងប្រទេសរួចមកពួកគាត់បានយល់ដឹងនិងសន្យាថាមិនចូលទៅប្រទេសថៃ ដោយគ្មានច្បាប់ទំលាប់ទៀតនោះទេ។ហើយនៅម៉ោង១០និង៣០នាទីថ្ងៃខែដដែលនោះផងដែរលោកអនុប្រធានបានឧ្យិត្រឡប់មកផ្ទះវិញដោយខ្លួនឯង៕S

website_news/2017280408.txt · Last modified: 2017/08/24 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki