website_news:2017280501

ពលរដ្ឋខ្មែរចំណាកស្រុក7នាក់ត្រូវបានទាហានឈុតខ្មៅចាប់ខ្លួនបន្ទាប់ពីព្យាយាមមុជលួសបន្លាឆ្លងដែនចូលទៅស្វែងរកការងារធ្វេីនាទីក្រុងបាងកក

http://www.khmer-chonburi.com/archives/ 27 MAY 2017 ខ្មែរ បាត់ដំបង

ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់7នាក់ ត្រូវបានទាហានឈុតខ្មៅថៃចាប់ខ្លួន បន្ទាប់ពីព្យាយាមមុជលួសបន្លាដើម្បីឆ្លងដែនចូលទៅស្វែងរកការងារធ្វើនៅឯទីក្រុងបាងកកប្រទេសថៃ។ ករណីទាហានឈុតខ្មៅថៃចាប់ខ្លួនពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់នេះបានកើតឡើងកាលពីថ្ងៃ សៅរ៍ទី27 ខែឧសភា ឆ្នាំ2017 នៅក្បែរបរិវេណព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងស្រុកអារញ្ញខេត្តស្រះកែវ ប្រទេសថៃ ក្នុងហេតុការណ៍នេះទាហានថៃឃាត់ខ្លួនបានពលរដ្ឋខ្មែរប្រុសស្រីចំនួន7នាក់ បើតាមចម្លើយសាភាពរបស់ពលរដ្ឋខ្មែរបានអោយដឹងថា ពួកគេទាំងអស់គ្នាបានឆ្លងដែនមកពីប៉ោយប៉ែត ដើម្បីចូលទៅស្វែងរកការងារធ្វើនៅឯទីក្រុងបាងកក ដោយធ្វើដំណើរចូលមកតាមច្រកផ្លូវកាត់ ដោយមានមេខ្យល់ខ្មែរជាអ្នកនាំផ្លូវចូលមកខាងដីថៃដោយគិតនាំចូលក្នុងម្នាក់500នាក់។ បច្ចុប្បន្នពលរដ្ឋខ្មែរទាំងអស់ត្រូវបានទាហានថៃបញ្ជូនទៅអោយប៉ូលិសអន្តោប្រវេសន៍ថៃចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017280501.txt · Last modified: 2017/05/28 11:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki