website_news:2017280502

ពលករខ្មែរម្នាក់មានជំងឺខួរក្បាលយ៉ាងធ្ងន់ធ្ងរតែគ្មានឯកសារវិលត្រឡប់ទៅខ្មែរវិញត្រូវបានស្ថានទូតខ្មែរជួយផ្ដល់លិខិតធ្វើដំណើរជូនដើម្បីឲ្យគាត់បានវិលត្រឡប់ទៅព្យាបាលជំងឺនៅឯស្រុកកំណើតវិញ

http://www.khmer-chonburi.com/archives/ 27 MAY 2017 ខ្មែរ បាត់ដំបង

ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានផ្ដល់លិខិតធ្វើដំណើរជូនដល់ពលករខ្មែរម្នាក់ ដើម្បីអោយគាត់វិលត្រឡប់ទៅព្យាបាលជំងឺនៅឯស្រុកកំណើតវិញបន្ទាប់ពីរូបគាត់មករស់នៅប្រទេសជាង10ឆ្នាំតែមិនមានលិខិតធ្វើដំណើរ។នៅថ្ងៃទី26 ខែឧសភា ឆ្នាំ2017 ស្ថានទូតបានជួយសម្រួលស្វែងរកសាច់ញាតិរបស់ពលករមួយរូប បន្ទាប់ពីបានទទួលទូរសព្ទពីជនជាតិថៃមួយរូបថា គាត់មានមិត្តជាជនជាតិខ្មែរ មកធ្វើការនៅក្នុងប្រទេសថៃជាង10ឆ្នាំហើយ ដោយពុំមានឯកសារអ្វីទាំងអស់។ នៅពេលនេះមិត្តគាត់មានជំងឺខួរក្បាល ធ្ងន់ធ្ងរ ដោយពុំមានថវិកាក្នុងការពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃ គាត់ស្នើសុំស្ថានទូតជួយរក ក្រុមគ្រួសារពលកររូបនេះ ដើម្បីអោយសាច់ញាតិគាត់មកទទួលយកទៅព្យាបាលនៅប្រទេសកម្ពុជាវិញ។

ក្នុងនោះផងដែរ ស្ថានទូតបានចេញលិខិតដើរផ្លូវជូនដល់ពលករររូបនោះ ដើម្បីអាចធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញបាន ហើយនៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៧ បានប្រគល់ជូមមិត្តភ័ក្តិ នៅស្ថានទូត។ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៧ នេះដែរ សាច់ញាតិពលករនឹងមកទទួលគាត់ យកទៅប្រទេសកម្ពុជាវិញ។

website_news/2017280502.txt · Last modified: 2017/05/28 11:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki