website_news:2017280503

ក្រឡាប់រថយន្តដឹកដែកសង្កត់កម្មករសំណង់3 នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅខេត្ដបាធុមថានី

http://www.khmer-chonburi.com/archives/ 24 MAY 2017 ខ្មែរ បាត់ដំបង

មានករណីរក្រឡាប់ថយន្តដឹកដែកសង្កត់កម្មករសំណង់បណ្ដាលអោយស្លាប់មានមនុស្ស3នាក់និងរងរបួសធ្ងន់2នាក់នៅខេត្តបាធុមថានី។ កាលពីថ្ងៃព្រហស្បតិ៍ទី24 ឧសភា ឆ្នាំ2017 វេលាម៉ោង13:15នាទី មានករណីរថយន្តសិបឡដឹកដែកបានក្រឡាប់ សង្កត់កម្មករសំណង់ដែលកំពុងសម្រាកនៅក្នុងបន្ទប់បណ្ដាលឲ្យកម្មករប្រុស2នាក់ និងស្ត្រី1នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការគ្រោះថ្នាក់នេះមានអ្នករងរបួសធ្ងន់2នាក់ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅ ឃុំបាងខូវាត់ ស្រុកមឿង ខេត្តបាធុមថានី ប្រទេសថៃ ជនរងគ្រោះដែលរងគ្រោះថ្នាក់នៅក្នុងហេតុការណ៍រថយន្ដសង្កត់សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ។

website_news/2017280503.txt · Last modified: 2017/05/28 11:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki