website_news:20172806001

ចំណាត់ថ្នាក់ប្រឆាំងការជួញដូរមនុស្សនៅកម្ពុជាមិនបានប្រសើរឡើង

http://www.v-o-a-news.html 28 មិថុនា 2017 ម៉ែន គឹមសេង

របាយការណ៍ស្តីពីការប្រឆាំងនឹងការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចេញផ្សាយនៅថ្ងៃអង្គារនេះបញ្ជាក់ថា ការជួញដូរកម្លាំងពលកម្មជនជាតិខ្មែរនៅបរទេសនៅបន្តមានដោយសារតែមន្ត្រីការងារមិនបានត្រួតពិនិត្យទីភ្នាក់ងារជ្រើសរើសពលករឱ្យបានដិតដល់ ហើយដោយសារតែទីភ្នាក់ងារទាំងនោះលក់សិទ្ធិបន្តទៅឱ្យមេខ្យល់ជាដើម។

របាយការណ៍ស្តីពីការប្រឆាំងនឹងការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចេញផ្សាយនៅថ្ងៃអង្គារនេះបញ្ជាក់ថា ការស្ថិតក្នុងលំដាប់ទីពីរនេះដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមនិយាមអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សទេក្នុងនោះមានដូចជា ការមិនស៊ើបអង្កេត ឬយកមកកាត់ទោសក្រុមមន្ត្រី ដែលពាក់ព័ន្ធនឹងបទល្មើសទេ។

វ៉ាស៊ីនតោន: ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៧ដែលមិនមានអ្វីប្រែប្រួលបានប្រសើរជាងឆ្នាំមុនទេ។ របាយការណ៍ស្តីពីការប្រឆាំងនឹងការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចេញផ្សាយនៅថ្ងៃអង្គារនេះបញ្ជាក់ថា ការណ៍នេះដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមនិយាមអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សទេក្នុងនោះមានដូចជា ការមិនស៊ើបអង្កេត ឬយកមកកាត់ទោសក្រុមមន្ត្រី ដែលពាក់ព័ន្ធនឹងបទល្មើសទេ។ របាយការណ៍បានបន្ថែមទៀតថា ការជួញដូរកម្លាំងពលកម្មជនជាតិខ្មែរនៅបរទេសនៅបន្តមានដោយសារតែមន្ត្រីការងារមិនបានត្រួតពិនិត្យទីភ្នាក់ងារជ្រើសរើសពលករឱ្យបានដិតដល់ហើយដោយសារតែទីភ្នាក់ងារទាំងនោះលក់សិទ្ធិបន្តទៅឱ្យមេខ្យល់ជាដើម។

របាយការណ៍នេះបន្ថែមថា៖ «អំពើពុករលួយនៅគ្រប់កម្រិតទាំងអស់នៃរដ្ឋាភិបាលបានដាក់កំហិតដល់លទ្ធភាពរបស់មន្ត្រីក្នុងការចាប់ជនល្មើសឱ្យទទួលខុសត្រូវ‍»។ សមត្ថភាពទន់ខ្សោយរបស់មន្ត្រីស្ថានទូតកម្ពុជានៅក្រៅប្រទេសក៏ជាផ្នែកមួយនៃការបន្តឱ្យមានការជួញដូរមនុស្សនេះដែរ។ របាយការណ៍បានបញ្ជាក់ថា៖ «ស្ថានបេសកកម្មការទូតកម្ពុជានៅក្រៅប្រទេសបន្តខ្វះខាតធនធាន ឬសមត្ថភាពក្នុងការផ្តល់ជំនួយជាមូលដ្ឋាន ឬធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះនៅឡើយ បើទោះបីជារដ្ឋាភិបាលខិតខំបណ្តុះបណ្តាលអ្នកការទូតពីការការពារពលករចំណាកស្រុកក៏ដោយ‍»។ ប៉ុន្តែក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈការកាត់ទោសជនល្មើសធម្មតាក្នុងចំនួនយ៉ាងច្រើន ហើយបានផ្តល់ថវិកាបន្ថែមទៀតដល់គណៈកម្មាធិការជាតិប្រឆាំងនឹងការជួញដូរមនុស្ស និងបង្កើតនូវផែនការសកម្មភាពជាតិសម្រាប់ទប់ស្កាត់រាល់ទម្រង់នៃការជួញដូរមនុស្ស។

ក្នុងឆ្នាំ២០១៦កន្លងមកនេះរដ្ឋាភិបាលកម្ពុជាបាននាំយកជនល្មើសមកកាត់ទោសបានចំនួន៥៣នាក់ដែលមានចំនួនធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន៦៩នាក់។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនសេវាជួយជនរងគ្រោះបុរស ជាពិសេសក្រុម ដែលត្រូវគេកេងប្រវ័ញ្ចនៅលើទូកនេសាទ ហើយកម្ពុជាគួរតែផ្តល់ធនធានបន្ថែមទៀតជួយដល់ជនរងគ្រោះកម្ពុជានៅក្រៅប្រទេសតាមរយៈបេសកកម្មការទូតនៅក្រៅប្រទេស និងប្រទេសដែលកម្ពុជាមិនមានស្ថានបេសកកម្មការទូត។

website_news/20172806001.txt · Last modified: 2017/06/28 11:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki