website_news:20172806002

អាជ្ញាធរថៃ ដោះលែងពលរដ្ឋខ្មែរម្នាក់ ក្រោយឃុំខ្លួនជាង ៦ឆ្នាំ

http://www.daem-ampil-news.html អង្គារ, ២៧ មិថុនា ២០១៧ 17:17 ដោយ: ដើមអម្ពិល ID:049

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ អាជ្ញាធរថៃបានសម្រេច ដោះលែង និងបញ្ជូនមកកម្ពុជាវិញ តាមច្រកសាយតាគូ-ជប់គគីរ បន្ទាប់ពីឃុំឃាំងអស់រយៈពេលជាង ៦ឆ្នាំ នៅក្នុងពន្ធនាគារប្រទេសថៃ ពាក់ព័ន្ធបទល្មើសព្យាយាម សម្លាប់មនុស្ស នៅខេត្តរ៉ាក់យ៉ង ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ពលរដ្ឋខ្មែរម្នាក់នេះ ភេទងប្រុស មានស្រុកកំណើត នៅភូមិ ស្វាយ ឃុំសណ្ដាន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយរូបគេត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរថៃ និង បញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១០ ត្រូវបានកាត់ទោសជាប់គុករយៈពេល២៥ឆ្នាំ តែមានការលើកលែងទោស ពីព្រះមហាក្សត្រថៃ ជាប់ត្រឹមតែ៦ឆ្នាំ ៦ខែ គឺដំបូងជាប់នៅគុករ៉ាក់យ៉ង ខេត្តស្រះកែវ រយៈពេល៦ឆ្នាំ៥ខែ និង២ខែទៀត ជាប់នៅខេត្តបុរីរ៉ាំ ៕

website_news/20172806002.txt · Last modified: 2017/06/28 11:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki