website_news:20172806003

អាជា្ញធរថៃ បញ្ជូនពលរដ្ឋខ្មែរ ២នាក់ លួចឆ្លងដែន កាប់ឈើគ្រញូង ត្រឡប់មកស្រុកវិញ

http://www.daem-ampil-news.html អង្គារ, ២៧ មិថុនា ២០១៧ 16:35 ដោយ: អេង ប៊ូឆេង ID:014

ឧត្តរមានជ័យ ៖ អាជ្ញាធរថៃ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ បានបញ្ជូនពលរដ្ឋខ្មែរចំនួន២នាក់ តាមច្រកអន្តជាតិជាំសាង៉ាំ ស្ថិតនៅក្នុងភូមិជាំ ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មកប្រទេសកំណើតវិញ បន្ទាប់ពីឃាត់ខ្លួនពួកគេ ពេលឆ្លងដែនចូលទៅកាប់ឈើគ្រញូង នៅទឹកដីថៃកាលពីដើមឆ្នាំ។

យោងតាមគេទំព័រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ពលរដ្ឋទាំង២នាក់មានឈ្មោះ ផាន់ ថេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងឈ្មោះ ឈឿន ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នាខាងលើ ។ ប្រភពដដែលបន្ដថា “អ្នកទាំង២ត្រូវបានទាហានថៃ ចាប់ខ្លួនថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើក្រញូងក្នុងទឹកដីថៃ ចូលតាមច្រកភូមិសាស្ត្រ ចន្លោះបង្គោលសីម៉ាលេខ២ ស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខាងថៃស្ថិតនៅភូមិស្ទឹងចាន់ ឃុំស្ទឹងចាន់ ស្រុកឃុនហាន ខេត្តស៊ីសាកេត” ៕

website_news/20172806003.txt · Last modified: 2017/08/24 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki