website_news:20172806004

ទូរទស្សន៍ថៃ បកស្រាយជុំវិញករណីកម្មករខ្មែរវាយតបជាមួយក្រុមមេការសំណង់ថៃ ដែលបណ្ដាលអោយមានជាតិថៃស្លាប់ម្នាក់

http://www.khmer-chonburi.com/archives/ June 28, 27, 2017

ទូរទស្សន៍ប៉ុស្តិ៍លេខ8ថៃបកស្រាយជុំវិញករណីក្រុមកម្មករសំណង់ខ្មែរវាយតប់គ្នាជាមួយក្រុមមេការសំណង់ថៃនៅក្នុងខេត្តខេត្ដនុនថាក់បុរី បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់កាលពីយប់ថ្ងៃទី26 ខែមិថុនា ឆ្នាំ2017 កន្លងទៅថ្មីនេះ។ កាលពីយប់ ថ្ងៃ26 ខែមិថុនា ឆ្នាំ2017 មានករណីពលករខ្មែរដែលមានរឿងទាស់ទែងគ្នាជាមួយក្រុមមេការថៃហើយឈានដល់បង្កអំពើហឹង្សារហូតដល់មានមនុស្សស្លាប់ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី26 ស្ថិតនៅក្នុងបន្ទប់ស្នាក់នៅបណ្តោះអាសន្នមួយកន្លែង Soi Sri Saman 6 Sri Saman Road, Moo 6, Ban Mai, Pakkred, Nonthaburi ក្នុងករណីវាយតប់គ្នានេះ ដើមហេតុគឺពីក្រុមជនជាតិថៃមួយក្រុមនោះធ្លាប់មានរឿងទាស់ទែងគ្នាជាមួយក្រុមកម្មករខ្មែរជាច្រើនលើកមកហើយ។

នៅយប់ថ្ងៃកើតហេតុ ក្រុមមេការសំណង់ថៃ បាននាំគ្នាទៅរករឿង បងប្អូនពលករខ្មែរដែលកំពុងសម្រាកនៅក្នុងបន្ទប់ស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងការដ្ឋានសំណង់នៅកន្លែងកើតហេតុ ហើយក្រុមជនជាតិថៃទាំងនោះបាននាំគ្នាវាយតបមកលើបងប្អូនពលករខ្មែរមុន បណ្ដាលឲ្យមានពលករខ្មែរ3នាក់បានរងរបួសធ្ងន់និងស្រាល ហើយក្នុងហេតុការណ៍នេះដែរក្រុមបងប្អូនពលករខ្មែរវាយតដៃវិញ បណ្ដាលឲ្យក្រុមមេការសំណង់ជនជាតិថៃ ស្លាប់ម្នាក់នៅកន្លែងកើតហេតុ។

បច្ចុប្បន្ននេះបងប្អូនពលករខ្មែរប្រហែល30នាក់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនយកទៅធ្វើការសាកសួរ រកមូលហេតុនិងជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់របស់ប្រទេសថៃ។

website_news/20172806004.txt · Last modified: 2017/06/28 12:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki