website_news:20172806005

ចាប់ខ្លួនពលរដ្ឋកម្ពុជា ៩ នាក់ពីបទកាប់និងកែច្នៃឈើគ្រញូងក្នុងព្រៃអភិរក្សរបស់ថៃ

http://www.rasmei-kampuchea-news.html ដោយ ៖កញ្ញាដាលីស ថ្ងៃទី 28 មិថុនា 2017 ម៉ោង 07:29:AM

ក្រុមមន្ត្រីឧទ្យានជាតិនិងកងទ័ពថៃបានឃាត់ខ្លួនប្រជាជនកម្ពុជា ៩ នាក់ ពីបទកាប់ និងកែច្នៃឈើគ្រូញូងថៃនៅក្នុងព្រៃអភិរក្សនៅស្រុកមួងខេត្តស្រះកែវ។ នេះបើតាមប្រភពវេបសាយដឹណេសិន ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៧ មិថុនា។

មេឧទ្យានជាតិប៉ាងស៊ីដា លោក ប៉ាណាតចាខន ផូបណ្ឌិត និយាយថា ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃចន្ទទី ២៦ មិថុនា បន្ទាប់ពីទទួលបានព័ត៌មានជាតម្រុយ។ លោក ប៉ាណាតចាខន ផូបណ្ឌិត និយាយថា ព័ត៌មានដែលគេប្រាប់មកអាជ្ញាធរ គឺថា ក្រុមពលរដ្ឋកម្ពុជាដ៏ធំមួយបានកំពុងកាប់ឈើនៅក្នុងព្រៃ អភិរក្សនៅខែងឌីនសូ, ខែងយ៉ៃ និង សាថូន។

មន្ត្រីឧទ្យាននិងកងទ័ពក្រោយមកបានរកឃើញពលរដ្ឋកម្ពុជាប្រហែល ៤០ នាក់កំពុងដើរជាជួរ ដោយម្នាក់ៗកំពុងស្ពាយឈើគ្រញូងថៃម្នាក់មួយនៅលើខ្នងពួកគេដើម្បីរត់ពន្ធឈើប្រណិតចេញពីព្រៃ។ ពេលឃើញអាជ្ញាធរ ពួកគេបានរត់ចូលព្រៃ ប៉ុន្តែ ៩ នាក់ត្រូវបានចាប់ខ្លួន។

អាជ្ញាធររឹបអូសបានឈើ ៧៥ បន្ទះ និងរណារអាឈើ ២។ ជនកម្ពុជាដែលត្រូវបានចាប់ខ្លួននិយាយថា ពួកគេលួចឆ្លងមកព្រំដែនពេលយប់ និងដើរបួនថ្ងៃទៅរកព្រៃអភិរក្ស។ ពួកគេចំណាយពេល ៥ ថ្ងៃកែច្នៃឈើបន្ទះ មុនពេលចាប់ផ្តើមដើរត្រឡប់ទៅកម្ពុជាវិញ នៅពេលអាជ្ញាធរចាប់ខ្លួនបាន៕

website_news/20172806005.txt · Last modified: 2017/06/28 12:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki