website_news:20172806006

នេះទោសទណ្ឌថ្មីរបស់ពលករចំណាកស្រុកខុសច្បាប់ និង ស្របច្បាប់ដែលព្រឹត្តិខុសពីលក្ខខ័ណ្ឌកាងាររបស់ប្រទេសថៃ

http://www.khmer-chonburi.com/archives/ June 28, 2017

ក្រោយពីរាជរដ្ឋាភិបាល ប្រទេសថៃបានប្រកាសច្បាប់ថ្មីស្ដីពីបញ្ហាពលករខុសច្បាប់និងស្របច្បាប់ ដែលកំពុងបំរើការងារនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី23 ខែមិថុនាឆ្នាំ2017 កន្លងទៅថ្មីនេះ។ នេះជាទោសទណ្ឌថ្មីរបស់របស់និយោជកថៃ និងពលករចំណាកស្រុកខុសច្បាប់ និង ស្របច្បាប់ដែលព្រឹត្តិខុសលក្ខខ័ណ្ឌនៃច្បាប់ការងារថៃ ដែលទើ បប្រកាសដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗកន្លងទៅនេះ។

ទោសទណ្ឌរបស់និយោជកថៃមានដូចខាងក្រោម៖

ក្នុងករណីនិយោជកថៃទទួលពលករខុសច្បាប់អោយធ្វើការនៅក្នុងប្រទេសថៃនិងត្រូវ ផ្ដន្ទាទោសពិន័យជាប្រាក់ចាប់ពី400,000฿ – ដល់ 800,000฿ ក្នុងចំនូនពលករខុសច្បាប់ 1នាក់ ករណីនិយោជកថៃ អោយពលករស្របច្បាប់ធ្វើការខុសលក្ខនៃខ័ណ្ឌប័ណ្ណការងារដែលអនុញ្ញាតឲ្យនិងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន400,000฿

ទោសទណ្ឌរបស់ពលករខុសច្បាប់និងស្របច្បាប់នៅក្នុងច្បាប់ថ្មីនេះមានដូចខាងក្រោម៖

ករណីពលករចំណាកស្រុកខុសច្បាប់ធ្វើការនៅប្រទេសថៃដោយគ្មានលិខិត អនុញ្ញាតត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារមិនលើសពី 5 ឆ្នាំ និង ផាកពិន័យជាប្រាក់ចាប់ពី 2000฿ - ដល់ 100,000฿ ក្នុងពលករខុសច្បាប់ 1នាក់ ឬទាំងពីយ៉ាង។ ករណីពលករស្របច្បាប់ធ្វើការ មិនត្រូវតាមគោលការណ៍លក្ខខ័ណ្ឌការងារ ឬ ខុសទីតាំងដែលបានចុះបញ្ជីនៅក្រសួងការងារ និងត្រូវសមត្ថកិច្ចឃាត់ខ្លួន ផ្ដន្ទាទោសផាកពិន័យជាប្រាក់ចាប់ពី 20000฿ ដល់ 100,000฿ ក្នុងពលករ 1នាក់។ ករណីនិយោជកថៃ រឹបអូសយកឯកសារផ្ទាល់ខ្លួន ឫលិខិតឆ្លងដែន របស់ពលករស្របច្បាប់ និងត្រូវមានទោសជាប់ឃុំឃាំង មិនលើសពី 6 ខែ និងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ចាប់ពី 600,000฿ ដល់ 1000,000฿ ក្នុងពលករ1នាក់ ឬក៏ទាំងពីរយ៉ាង។

ករណីបុគ្គលណានាំចូលពលករចំណាកស្រុកខុសច្បាប់ទៅធ្វើជាមុខរបរពាណិជ្ជកម្ម ឬនាំឱ្យចូលមកធ្វើការងារនៅក្នុងប្រទេសថៃ ដោយគ្មានការអនុញ្ញាតពីអគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងការងារ និងត្រូវផ្តន្ទាទោសចាប់ពីរ 1 ឆ្នាំ ដល់ 3 ឆ្នាំ និង ផាកពិន័យជាប្រាក់ចាប់ពី 200,000฿ ដល់ 600,000 ฿ ឬទាំងពីយ៉ាង ។ ក្នុងច្បាប់ថ្មីព្រមទាំងអោយនិយោជកទទួលខុសត្រូវលើទង្វើលដែលបង្កឡើងបណ្ដាលឲ្យមានការខូចខាត ដោយសាពលករ និយោជកនិងត្រូវទទួលខុសត្រូវទាំងស្រុងរបស់ពលករ។

ទាំងនេះជាលក្ខខ័ណ្ឌថ្មីនៃច្បាប់ការងារដែល រាជរដ្ឋាភិបាលថៃបានធ្វើការកែប្រែ ដើម្បីជាប្រយោជន៍ដល់និយោជកថៃ និងពលករស្របច្បាប់ទាំងអស់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។

website_news/20172806006.txt · Last modified: 2017/06/28 12:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki