website_news:20172806007

ច្បាប់ការងារថ្មីរបស់ថៃ តំរូវអោយពលករចំណាកស្រុកទាំងអស់ អាចចូលមកធ្វើការការងារនៅប្រទេសថៃបាន តាមប្រព័ន្ធMOU តែប៉ុណ្ណោះ

http://www.khmer-chonburi.com/archives/ June 27, 2017

ក្រោយពីរាជក្រឹត្យច្បាប់ការងារថ្មីរបស់ថៃបានប្រកាសដាក់អោយអនុវត្តច្បាប់កាលពីថ្ងៃទី22 ខែមិថុនា ឆ្នាំ2017 រួចមក លោកAnun Chai Uthai Pattana រដ្ឋមន្ត្រីក្រសួងការងារថៃបានប្រកាសអោយដឹងថា រាជរដ្ឋាភិបាលថៃមិនបានបិតឬហាមឈប់អោយប្រើប្រាស់ពលករអន្តោប្រវេសន៍ខុសច្បាប់នោះទេ តែរាជរដ្ឋាភិបាលថៃ គ្រាន់តែកែសម្រួលបញ្ហារឿង ការគ្រប់គ្រងពលករចំណាកខុសច្បាប់ និងការជួញដូរមនុស្ស និង ការនាំពលករខុសច្បាប់អោយចូលមកក្នុងប្រព័ន្ធស្របច្បាប់វិញ តែប៉ុណ្ណោះ។ ក្នុងការផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃកាលពីវេលាម៉ោង3 ថ្ងៃអង្គារ ទី27 ខែមិថុនា ឆ្នាំ2017នេះ លោកAnun Chai Uthai Pattana បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា បើសិននិយោជកថៃ ត្រូវការប្រើរប្រាសឬជួលពលករអន្ដោប្រវេសន៍ និយោជកទាំងអស់ត្រូវធ្វើស្មើរលិខិតពីទៅក្រសួងការងារថៃ ដែលមានសាខាទូរទាំងប្រទេសបាន ដោយតំរូវអោយពលករខុសច្បាប់ទាំងអស់ត្រូវនាំចូលតាមប្រព័ន្ធ MOU ដែលច្បាប់បានកំណត់តែប៉ុណ្ណោះ។

website_news/20172806007.txt · Last modified: 2017/06/28 12:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki