website_news:2017280703

ឃាត់ខ្លួននារី៦នាក់ ក្នុងហាងកាហ្វេ មានសេវ៉ាកម្ម សញ្ចាកម្មផ្លូវភេទ ដើម្បីអប់រំ

http://www.daem-ampil-news. សុក្រ, ២៨ កក្កដា ២០១៧ 09:32 ដោយ: នាយខ្លឹម ID:11

កណ្តាល ៖ កម្លាំងនគរបាល នៃការិលយ័ប្រឆាំងជួញដូរមនុស្ស នៃស្នងការដ្ឋានខេត្តកណ្តាល បាន សហការជាមួយកំលាំងអធិការស្រុកស្អាង នៅម៉ោងប្រមាណ៤៖៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាបហាងការហ្វេ ដែលមានបង្កប់សេវាផ្លូវភេទ ចំនួនពីរគោដៅ ដែលស្ថិត នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចដែលបាន ចុះប្រត្តិបត្តិការបង្គ្រាបបានឲ្យដឹងថា បង្គ្រាបទីតាំងនេះធ្វើឡើង ដោយមាន ការរាយការណ៍ពីប្រជាពលរដ្ឋ មកស្នងការដ្ឋាននគបាលដើម្បីស្រាវជ្រាវ ទីតាំងហាងលក់កាហ្វេចំនួន ២កន្លែង ឃាត់ខ្លួននារីបម្រើផ្លូវភេទចំនួន៦នាក់។ ជាក់ស្តែង គោលដៅទី១មានម្ចាស់ផ្ទះឈ្មោះ ស៊ីណា រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលបានរត់គេចខ្លួន ហើយសមត្ថកិច្ចបាន ឃាត់នារីបំរើសេវាផ្លូវភេទចំនួន៤នាក់ ដែល ស្នាក់នៅក្នុងហាងបំរើ ផ្លូវភេទនេះតែម្តង។ គោលដៅទី២ ហាងការហេ្វមុខកំពុង ឃាត់នារីចំនួន២នាក់ បច្ចប្បុន្ននៅក្នុងហាង បម្រើសេវ៉ា សញ្ចាកម្ម នេះតែម្តង។

លោក វរសេនីយ៍ត្រី រស់សាវិន នាយការិយាលយ័ប្រឆាំងការជូញដូរមនុស្ស នៃស្នងការដ្ឋានខេត្ត កណ្តាល បានឲ្យដឹងថា ក្រោយពីបានពិនិត្យមើលទីតាំងខាងលើ មានសញ្ចារកម្ម ដោយមានរូបភាព លក់កាហ្វេសេវ៉ាកោសជប់ ម៉ាស្សាបង្កប់សេវ៉ាជួញដូរផ្លូវភេទឈានដល់ការឃាត់ខ្លួនតែម្តង។ ក្រោយពីឃាត់ខ្លួននារី បម្រើសេវ៉ាកម្មផ្លូវភេទចំនួន៦នាក់ហើយ ដោយបានយោបល់ពីរលោក ឧត្តមសេនីយ៍ស្នងការខេត្តកណ្តាល និងព្រះរាជអជ្ញាសាលាដំបូងខេត្តកណ្តាល បានអោយនារី ទាំង៦នាក់មកអប់រំដើម្បីកិច្ចសន្សា បញ្ឈប់កុំប្រព្រឹត្តអំពើសញ្ចារកម្មបន្តទៀតពេលអបរំ ហើយ សមត្ថកិច្ច អោយវិញក្រឡប់ទស្រុកកំណើតវិញ។ ចំណែកម្ចាស់បើកហាងដែលគេចខ្លួននោះ ត្រូវបានកសាងសុំណុំរឿងតាមនិតិវិធី ដើម្បីចាត់ចែងទៅតាមច្បាប់។

សូមញ្ជាក់ផងដែថាម្ចាស់ផ្ទះ ដែលបានជួលអោយអ្នកបើករកស៊ីបន្ត បានមកទទួលខុសត្រូវ ហើយ សមត្ថកិច្ចបានធ្វើកិច្ចសន្សា មិនអោយម្ចាស់ផ្ទះជួលបន្តត្រូវបិទទ្វារបណ្តោះអាសន្ន លុះត្រាតែសុំ អនុញ្ញាត្តិច្បាប់ត្រឹមត្រូវអោយបើក៕

website_news/2017280703.txt · Last modified: 2017/09/07 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki