website_news:2017280704

តុលាការឃុំខ្លួនឪពុកចុងរំលោភ សេពសន្ថវៈកូនស្រីពីរនាក់ អាយុ៤ឆ្នាំ និង៦ឆ្នាំ

http://www.daem-ampil-news. ព្រហស្បតិ៍, ២៧ កក្កដា ២០១៧ 15:09 ដោយ: គិរី ID:049

ភ្នំពេញ៖លោក លឹម មករន្ទ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនឪពុកចុងម្នាក់ដាក់ ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីលោកព្រះរាជអាជ្ញារង អ៊ុ សុភក្តី ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខ នឹងការជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ពាក់ព័ន្ធការលូកម្រាមដៃចូលប្រដាប់ភេទកូនស្រីចុងពីរនាក់ ម្នាក់អាយុ៤ឆ្នាំ និង ម្នាក់ទៀតអាយុ៦ឆ្នាំ ។

មាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ ឲ្យនិយមន័យបទរំលោភសេពសន្ថវៈ ថា “ គ្រប់អំពើបញ្ជូលអង្គជាតិតាមបែបណាក៏ដោយ ឬ អំពើបញ្ជូលឧបករណ៍ណាមួយទៅក្នុងអង្គជាតិ ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬ មិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬ ដោយការឆ្មក់ឱកាស គឺ ជាបទរំលោភសេពសន្ថវៈ ” ។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ថ្លែងថា ករណីនេះកើតឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨និង០០នាទី ត្រង់ចំណុចរោងកម្មករសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ជនរងគ្រោះពីរនាក់ ឈ្មោះ ម៉ាត សុខា ភេទស្រី អាយុ៦ឆ្នាំ និងឈ្មោះ ម៉ាត ស្រីណុច ភេទស្រី អាយុ៤ឆ្នាំ ។ ដោយឡែក ជនសង្ស័យ ឈ្មោះ ប៉ុន រុំ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅរោងកម្មករសំណង់បូរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា ជនសង្ស័យ ឈ្មោះ ប៉ុន រុំ ត្រូវជាឪពុកចុងក្មេងស្រីរងគ្រោះទាំងពីរនាក់ បានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្តាំលូកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ បណ្តាលឲ្យក្មេងស្រីរងគ្រោះទាំងពីរនាក់មានការឈឺចាប់ ។ ពេលនោះឈ្មោះ ជា សុខលី ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ និងជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់ បានឃើញក៏ជេរ និង ស្តីបន្ទោសឲ្យជនសង្ស័យ ថា “ បើឯងមិនស្រឡាញ់ខ្ញុំកុំធ្វើបាបកូនរបស់ខ្ញុំ ” រួចក៏មានការឈ្លោះប្រកែកគ្នា រវាងម្តាយក្មេងស្រីរងគ្រោះ និង ជនសង្ស័យ។

ក្រោយមក ឈ្មោះ ជា សំអាន ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាអ៊ុបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីនាក់បានជិះម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាក់លេខភ្នំពេញ1CX-3357 ចេញពីផ្ទះស្ថិតនៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មកយកក្មេងស្រីរងគ្រោះទាំងពីរនាក់ ទៅលេងផ្ទះរបស់គាត់ ។ ពេលទៅដល់ផ្ទះឈ្មោះ ជា សំអាត បានយកក្មេងស្រីរងគ្រោះទាំង២នាក់ទៅងូតទឹកឲ្យ ហើយមានការសង្ស័យ ក៏សួរទៅក្មេងស្រីរងគ្រោះទាំង២នាក់ ថា “ មាននរណាលេងប្រដាប់ភេទរបស់ឯងទេ ” ? រួចក្មេងស្រីរងគ្រោះទាំង២នាក់ក៏បានឆ្លើយប្រាប់ឈ្មោះ ជា សំអាន ថា នៅពេលប៉ារុំ (ជនសង្ស័យ) ផឹកស្រាស្រវឹងបានយកម្រាមដៃលូកលេងក្នុងប្រដាប់ភេទរាល់លើក ។

រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ជា សំអាន ក៏បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យកោសល្យវិច័យនៅពេទ្យបង្អែករាជធានីភ្នំពេញ រួចទូរស័ព្ទប្រាប់អង្គការ CPU (ស៊ីភីយូ) ឲ្យអន្តរាគមន៍ហើយអង្គការCPU បាននាំឈ្មោះ ជា សំអាន ត្រូវជាអ៊ុបង្កើតរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ បានធ្វើជាតំណាងឲ្យក្មេងស្រីរងគ្រោះ មកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តែម្តង ៕

website_news/2017280704.txt · Last modified: 2017/09/07 15:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki