website_news:2017280708

ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី អន្តរាគមន៍ជួយ ពលករ-ពលការិនីខ្មែរ ៥នាក់

http://www.daem-ampil-news.html សុក្រ, ២៨ កក្កដា ២០១៧ 11:43 ដោយ: ធី លីថូ ID:039

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយរៀបចំ មាតុភូមិនិវត្តន៍របស់ ពលករ-ពលការិនីខ្មែរចំនួន ៥នាក់ ឲ្យត្រឡប់មក ប្រទេសកំណើតវិញ ។ ពលករទាំង៥នាក់នេះ បានធ្វើដំណើរតាមរថយន្ត ឆ្លងកាត់ប្រទេសថៃ ទៅធ្វើការនៅម៉ាឡេស៊ី ដោយខុសច្បាប់ តាមរយៈមេខ្យល់កាលពីឆ្នាំ២០១៦ ហើយបានទៅស្ថានទូត នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីគេចពីប្រតិបត្តិការ ឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ របស់អាជ្ញាធរម៉ាឡេស៊ី ។

ពលករទាំងនោះមានឈ្មោះ៖១. ប៊ុត ភាព ភេទស្រី អាយុ៣៧ឆ្នាំ មកពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម, ២.ប៉េវ សុវ៉ាត ភេទប្រុស អាយុ២៧ឆ្នាំ មកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ៣.ឡាយ បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មកពីស្រុកសៀមបូក ខេត្តស្ទឹងត្រែង, ៤.ធៀវ ភាព ភេទប្រុស អាយុ២៤ឆ្នាំ មកពីស្រុកស្រែបេង ខេត្តស្ទឹងត្រែង, ៥.ហួន ជា ភេទប្រុស អាយុ២២ឆ្នាំ មកពីស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ស្ថានទូតបានសម្របសម្រួល ជាមួយការិយាល័យអន្តោប្រវេសន៍ ម៉ាឡេស៊ី ដោយពលករ៣នាក់ (ឡាយ បូរ៉ា, ធៀវ ភាព និងហួន ជា) បានបង់ផាកពិន័យដោយខ្លួនឯង ចំណែកឯពលការិនី ប៊ុត ភាព និងស្វាមីឈ្មោះ ប៉េវ សុវ៉ាត ស្ថានទូតបានឧបត្ថម្ភ ថ្លៃបង់ពិន័យជូន ដោយសារពលការិនីមានផ្ទៃពោះ ហើយអ្នកទាំងពីរ មានជីវភាពខ្វះខាត ។ ក្រៅពីនេះ ស្ថានទូតក៏បានជូនពលការិនី ប៊ុត ភាព ដែលមាន បញ្ហាសុខភាព ទៅកាន់មន្ទីរពេទ្យ និងបង់ថ្លៃព្យាបាល ផងដែរ។

តាមការស្នើសុំរបស់ស្ថានទូត អង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) បានឧបត្ថម្ភសំបុត្រយន្តហោះ ជូនពលករ-ពលការិនីទាំង៥នាក់ ហើយពួកគេបានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១០:០០នាទីព្រឹក តាមជើងយន្តហោះ MH754។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែង ស្នាក់នៅនិងអាហារបរិភាគ ជូនពលករ-ពលការិនី ទាំង៥នាក់ ផងដែរ ៕

website_news/2017280708.txt · Last modified: 2017/09/07 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki