website_news:2017280710

កម្លាំងសមត្ថកិច្ចចម្រុះថៃចាប់ខ្លួនកម្មករនេសាទខ្មែរ ប្រែខ្លួនជាអ្នកចែកចាយគ្រឿងញៀននៅប្រទេសថៃ

http://www.khmer-chonburi.com/archives/ เพียะตรา ประ กรกฎาคม កក្កដា 27, 2017

ប្រទេសថៃ÷ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី27 ខែកក្កដា ឆ្នាំ2017 កម្លាំងសមត្ថកិច្ចចម្រុះ ស្រុកសាប់តាហីប ខេត្ដឈុនបុរី ប្រទេសថៃ បានធ្វើការឃាត់ខ្លួនកម្មករនេសាទខ្មែរ ម្នាក់មានឈ្មោះផួង អាយុ38 ឆ្នាំសញ្ជាតិខ្មែរ ពីបទចែកចាយគ្រឿងញៀននិងរក្សាទុកនៅសារធាតុញៀន ព្រមទាំងលួចឆ្លងដែនចូលមកធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ។ ហេតុការណ៍នេះឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង 10ព្រឹកស្ថិតនៅត្រង់កំពង់ផែ បាងសាររ៉េ ស្រុកសាប់តាហីប ខេត្ដឈុនបុរី បន្ទាប់ពីសមត្ថកិច្ចចម្រុះថៃ ស៊ឺបដឹងថាមានកម្មករនេសាទខ្មែរលួចចែកចាយគ្រឿងញៀនអោយកម្មករនេសាទទាំងជនជាតិថៃនិងជនជាតិខ្មែរនៅក្នុងតំបន់នេះ។

ទើបសមត្ថកិច្ចថៃធ្វើធ្នាក់ដើម្បីសុំទិញថ្នាំញៀនពីជនសង្ស័យចំនួន5 គ្រប់ បន្ទាប់មកសង្ស័យណាត់ប្រគល់ថ្នាំញៀននៅម្ដុំកំពុងផែបាងសាររ៉េ លុះដល់វេលាណាត់ជួបជនសង្ស័យបាននាំយកថ្នាំញៀនមកប្រគល់ថ្នាំញៀនតាមការណាត់ជួប ទើបសមត្ថកិច្ចថៃបានបង្ហាញខ្លួនថាជាកម្លាំងចម្រុះបង្ក្រាបគ្រឿងញៀន និងធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅធ្វើការសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់របស់ប្រទេសថៃ។

website_news/2017280710.txt · Last modified: 2017/09/07 15:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki