website_news:2017280804

អាជ្ញាធរថៃចាប់បានជនជាតិខ្មែរ២នាក់ ក្នុងជនខ្មែរនិងថៃជិត៤០នាក់ ដែលលួចចូលកាប់ឈើគ្រញូង

http://www.rasmei-kampuchea-news.html August 27, 2017

(ប្រទេសថៃ) ៖ អាជ្ញាធរថៃ បានចាប់ខ្លួនជនជាតិខ្មែរ២នាក់ ក្នុងជនខ្មែរ និងថៃ ចំនួន ៣៨នាក់ ដែលធ្វើសកម្មភាពស្ពាយ និងជញ្ជូនឈើគ្រញូង ចេញពីព្រៃក្នុងតំបន់ហាមឃាត់របស់ប្រទេសថៃ ក្រោយពេលពួកគេកាប់និងជ្រៀករួចរាល់។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១និង២៨នាទី រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដោយកំលាំងចម្រុះ រួមមាន កម្លាំងអធិការដ្ឋានតម្រួតស្រុក កម្លាំងខណ្ឌរដ្ឋបាល ព្រៃឈើខេត្តស្រះកែវ និងអាជ្ញាធរគ្រប់គ្រងតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា ក្នុងខេត្តស្រះកែវ ប្រទេសថៃ។

សេចក្ដីរាយការណ៍ពីប្រទេសថៃ បានឲ្យដឹងថា មនុស្សចំនួន៣៨នាក់ ដែលក្នុង នោះ មានខ្មែរ និងថៃ បានលួចចូលទៅក្នុងព្រៃ នៃឧទ្យាន ជាតិប៉ាងស៊ីដា ដើម្បីកាប់ឈើគ្រញូង យកទៅលក់ឲ្យឈ្មួញ។ ក្រោយពីបានរៀបចំផែនការរួចមក កម្លាំងបានចេញដំណើរ ឆ្ពោះទៅកាន់គោលដៅ ព្រមទាំងបានដេញចាប់ក្រុមប្រព្រឹត្តបទល្មើសរត់ប្រសេចប្រសាចពេញព្រៃ ដោយជាលទ្ធផល គឺ កំលាំងបានធ្វើការចាន់ខ្លួនជនជាតិខ្មែរបាន២នាក់តែប៉ុណ្ណោះ ក្រៅពីនោះ គឺពួកគេរត់គេចខ្លួនបាត់ស្រមោល។

ដោយឡែកឈើដែលពួកគេរឹបអូសបាន គឺអាចដាក់បានមួយ កុងតឺន័រ រីឯឈើដែលនៅសេសសល់ក្នុងព្រៃ គឺមិនក្រោមពី ១០០ដុំឡើយ ដែលពួកគេដាក់នៅរាយប៉ាយពាសពេញព្រៃ ដោយមានតែការស្ពាយ ឬជញ្ជូនចេញមកតែប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យទាំង២ នាក់ដែលភាគីថៃមិនបានបញ្ចេញអត្តសញ្ញាណ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានតម្រួតខេត្តស្រះកែវ ដើម្បីធ្វើការសាកសួរ បន្តនិងប្រគល់ទៅឲ្យអង្គភាពជំនាញចាត់ចែងតាមនីតិវិធី៕L ដោយ៖ លីនណា

website_news/2017280804.txt · Last modified: 2017/08/29 17:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki