website_news:2017280805

អាជ្ញាធរថៃចាប់ខ្លួនពលករខុសច្បាប់សញ្ជាតិវៀតណាម, ខ្មែរ, ឡាវ,ធ្វើការខុសច្បាប់ដោយគ្មានច្បាប់អនុញ្ញាត

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 27, 2017

ទីក្រុងបាងកក÷កាលពីយប់ថ្ងៃសៅរ៍ទី27 ខែសីហា ឆ្នាំ2017 កម្លាំងអាជ្ញាធរតម្រួតប៉ុស្តិ៍ Phra Khanongទីក្រុងបាងកកប្រទេសថៃ ដឹកនាំកម្លាំងដោយលោកWitoon Khun Boon Chan អធិការរងតម្រួត បានចុះធ្វើការត្រួតពិនិត្យ ក្លិបកម្សាន្តមួយស្ថិតនៅក្នុងSoi Srinakarin 40, Nongbon, Prawet ជាយក្រុងបាងកក ក្នុងការចុះត្រួតពិនិត្យក្លិបកម្សាន្តខាងលើនេះ កម្លាំងអាជ្ញាធរថៃបានរកឃើញភ្ញៀវទេសចរប្រុសស្រីចំនួន347នាក់ និងរកឃើញពលករខុសច្បាប់កំពុងបម្រើការនៅក្នុងក្លិបនេះចំនួន 8នាក់ក្នុងមានឡាវ 3នាក់ ខ្មែរ 1នាក់ វៀតណាម4នាក់ ដោយគ្មានច្បាប់ អនុញ្ញាតធ្វើការ។ ព្រមទាំងការត្រួតពិនិត្យទឹកនោមលេីភ្ញៀវទេសចរនិងពលករខុសច្បាប់ ដើម្បីស្វែងរកសារធាតុញៀននៅក្នុងខ្លួនប្រាណ ក្នុងការពិនិត្យទឹកនោម មិនបានរកឃេីញអ្នកប្រើប្រាស់គ្រឿងញៀនឡើយ។ ប្រភពបឋមអាជ្ញាធរថៃបានឃាត់ខ្លួនម្ចាស់ក្លឹបកម្សាន្តខាងលើពីបទជួញដូរឬជួលពលកខុសច្បាប់ ដោយគ្មានច្បាប់អនុញ្ញាតឲ្យធ្វើការនៅក្នុងប្រទេសថៃ និងបើកក្លឹប ក្លឹបកម្សាន្តលើសពេលវេលាដែលច្បាប់កំណត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017280805.txt · Last modified: 2017/08/29 17:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki