website_news:2017280806

គ្រឿងចក្រលាយស៊ីម៉ង់រិតករកម្មករខ្មែរម្នាក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 25, 2017

ខេត្តឈុនបុរី÷ កាលវេលាម៉ោង17:00ល្ងាច ថ្ងៃសុក្រទី25 ខែសីហាឆ្នាំ2017 មានករណីពលករខ្មែរម្នាក់ត្រូវម៉ាស៊ីនលាយស៊ីម៉ង់បឺតអាវចូល ធ្វើឲ្យរិតកសម្លាប់យ៉ាងអាណោចអាធ័ម។ ករណីនេះបានកើតឡើងនៅវេលាម៉ោង5ល្ងាច ស្ថិតនៅក្នុងរោងចក្រលាយស៊ីម៉ង់(ខោវាងប្លា)សង្កាត់បាងសារ៉េ ស្រុកសាប់តាហីប ខេត្ដឈុនបុរី ជនរងគ្រោះបានស្លាប់នៅក្នុងហេតុនេះមានឈ្មោះ សរ ភេទប្រុស អាយុ21 ឆ្នាំ សញ្ជាតិខ្មែរ ជាកម្មករធ្វើការនៅរោងចក្រលាយស៊ីម៉ង់កើតហេតុ។ ប្រភពពីមេការថៃម្នាក់ឈ្មោះ ស៊ូសាក់ ភួងដកម៉ៃ អាយុ46ឆ្នាំ ដែលគ្រប់គ្រងពលករនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថៃឲ្យដឹង នៅមុនពេលកើតហេតុគ្រឿងលាយស៊ីម៉ង់កំពុងដំណើរការ សម្រាប់តែជនរងគ្រោះដើរទៅខាងក្រោមគ្រឿងម៉ាស៊ីនត្រូវម៉ាស៊ីនបឺតអាវដែលចងក្លមមុខធ្វើអោយរិតករស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ។

website_news/2017280806.txt · Last modified: 2017/08/29 17:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki