website_news:2017280807

ពលករខ្មែរពីរនាក់ប្ដីប្រពន្ធ ត្រូវឃាតកចូលកាប់សម្លាប់បណ្ដាលឲ្យស្លាប់ប្ដីនិងរងរបួសប្រពន្ធ

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 25, 2017

ខេត្តរះយ៉ង÷កាលពីវេលាម៉ោង01យប់ថ្ងៃសុក្រទី25 ខែសីហា ឆ្នាំ2017 មានករណីអំពើឃាតកម្មលើក្រុមពលករខ្មែរមួយបានកើតឡើង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង01យប់ ស្ថិតនៅក្នុងភូមិខូតក្លាង-ណងភាវ៉ា ឃុំបាងបុត ស្រុកម៉ាតតាភុត ខេត្ដរះយ៉ង ប្រទេសថៃ។ ក្នុងហេតុការណ៍មានពលករខ្មែរឈ្មោះអោន ពៅ អាយុ36ឆ្នាំ សញ្ជាតិខ្មែរ ជាកម្មករជាកៅស៊ូ ត្រូវក្រុមឃាតកមិនស្គាល់មុខចូលកាប់នៅក្នុងខ្ទមស្នាក់នៅបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង និងមានស្ដ្រីកម្មការនីខ្មែរម្នាក់ឈ្មោះ ណាំ ភាព អាយុ34 ឆ្នាំសញ្ជាតិខ្មែរ ត្រូវក្រុមឃាតក កាប់ចំថ្ពាល់ខាងឆ្វេងបណ្ដាលអោយរងរបួសផងដែរ។

ប្រភពពីស្ដ្រីឈ្មោះ ណាំ ភាព បានប្រាប់សមត្ថកិច្ចថៃអោយដឹងថានៅពេលកើតហេតុប្ដីរបស់គាត់បានអង្គុយផឹកស្រាជាមួយក្រុមពលករខ្មែរដែលធ្វើការជាមួយគ្នា សម្រាប់តែជនមិនស្គាល់មុខពីរនាក់ដើរកាន់កាំបិតសំដៅមកកាប់ប្ដីគាត់ពីខាងក្រោយជាច្រើនកាំបិតពេលរូបគាត់បានស្ទុះទៅហាមត្រូវក្រុមឃាតកកាប់មួយកាំបិតចំមុខបណ្ដាលអោយរងរបួសផងដែរ ក្រោយពេលបង្កហេតុរួចក្រុមឃាតកបានរត់គេចខ្លួនទាន់ ស្ដ្រីរងគ្រោះបានបញ្ជាក់ផងដែរថាប្ដីគាត់មិនធ្លាប់មានរឿងទំនាស់ជាមួយអ្នកណាឡើយតែត្រូវឃាតកមកសម្លាប់ប្ដីគាត់បែបនេះទៅវិញ រូបគាត់សូមអង្វរអោយសមត្ថកិច្ចថៃជួយចាប់ជនបង្កយកមកផ្តន្ទាទោសអោយបានដើម្បីរកយុត្តិធម៌ជូនប្ដីគាត់ដល់ស្លាប់។

តាមការសន្និដ្ឋានរបស់លោកវាន់ឆាយ ឡាតណុក អធិការដ្ឋាននគរបាលស្រុកម៉ាតតាភុតខេត្ដរះយ៉ងបានប្រាប់ឲ្យដឹងថា ក្រុមឃាតកប្រហែលជាធ្លាប់មានរឿងទាស់ទែងគ្នាជាមួយអ្នកស្លាប់បានជាហានមកសម្លាប់ជនរងគ្រោះបែបនេះ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងធ្វើការស្រាវជ្រាវរកមុខឃាតកដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់។

website_news/2017280807.txt · Last modified: 2017/08/29 17:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki