website_news:2017280808

សហភាពអឺរ៉ុបចាត់វិធានការខ្លាំងប្រឆាំងនឹងប្រទេសដែលជាប្រភពជនចំណាកស្រុក

https://khmer.voanews.com/ 27 សីហា 2017VOA News

ស្នងការទទួលបន្ទុកផ្នែកជនចំណាកស្រុករបស់សហភាពអឺរ៉ុបនិយាយថា រដ្ឋាភិបាលក្រុងព្រុចស៊េល ប្រហែលផ្អាកជំនួយអភិវឌ្ឍន៍ហើយនិងដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងរឹតត្បិតទិដ្ឋាការដល់ប្រទេសនានដែលជាប្រភពជនចំណាកស្រុកនៅក្នុងទ្វីបអាហ្វ្រិក និងអាស៊ី ដើម្បីបង្ខំឲ្យប្រទេសទាំងនោះទទួលយកពួកអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោនដែលធ្លាក់ការធ្វើតេស្ត។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត The Times របស់អង់គ្លេសដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Dimitris Avramopoulos បាននិយាយថា ប្រធានសហភាពអឺរ៉ុបកំពុងពិចារណាបញ្ឈប់ការផ្តល់ថវិកាគម្រោងអភិវឌ្ឍន៍សំខាន់ៗ។យើងបានវិនិយោគនៅក្នុងតំបន់នោះដើម្បីបង្កើតឱកាសហើយនិងរក្សាមនុស្សឲ្យស្ថិតនៅក្នុងប្រទេសនោះ។ លោកបាននិយាយទៀតថា ប្រទេសដែលខកខានមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយការធ្វើមាតុភូមិនិវត្តិន៍ អាចប្រឈមនឹងការរឹតត្បិតខាងទិដ្ឋាការ។ ប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ បានគំរាមកំហែងផ្អាកទិដ្ឋាការមិនផ្តល់ឲ្យប្រទេសដែលជាប្រភពជនចំណាកស្រុកសំខាន់ៗដែលមិនសុខចិត្តទទួលយកជនជាតិរបស់ខ្លួនវិញ។

ក៏ប៉ុន្តែ លោក Avramopoulos ហាក់ដូចជាចង្អុលបង្ហាញភាគច្រើនទៅលើការដាក់ទណ្ឌកម្មទិដ្ឋាការដែលសម្លឹងមើលនៅពេលឥឡូវនេះដោយនិយាយថា ជនបរទេសរាប់ពាន់នាក់ ចាប់តាំងពីអ្នកការទូតនិងវេជ្ជបណ្ឌិតរហូតដល់និស្សិតនិងអ្នកស្រាវជ្រាវនឹងរងផលប៉ះពាល់ដោយការរឹតត្បិតការធ្វើដំណើរដែលកំពុងពិភាក្សានៅពេលឥឡូវនេះ៕

website_news/2017280808.txt · Last modified: 2017/08/29 17:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki