website_news:2017280901

រាជរដ្ឋាភិបាល ឲ្យក្រសួង ពាក់ព័ន្ធជួយ សម្រួលពលករ ធ្វើការខុសច្បាប់ នៅថៃឲ្យមានភាព ស្របច្បាប់

http://www.daem-ampil-news.html ថ្ងៃពុធ, ២៧ កញ្ញា ២០១៧ 15:32 ដោយ: ខា ដា ID:012

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យក្រសួងការងារ និងក្រសួង ពាក់ព័ន្ធ ផ្សេងៗទៀត ជាពិសេសស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសនានា ត្រូវជួយសម្រួលឲ្យពលករ ដែលធ្វើការងារ នៅក្រៅប្រទេស ជាពិសេសនៅថៃដែលខុសច្បាប់ ឲ្យមានភាពស្របច្បាប់ឡើងវិញ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល់ ជាមួយកម្មកជាង ១ម៉ឺននាក់ នៅចាក់អង្រែលើ នាព្រឹកថ្ងៃទី២៧ កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកម្មករ-កម្មការិនី នៅតាមរោងចក្រ សហគ្រាស និងពលករខ្មែរធ្វើការងារ នៅក្នុងប្រទេសថៃថា បើគ្មានរាជរដ្ឋាភិបាលកម្ពុជា ចរចាជាមួយរដ្ឋាភិបាល ថៃទេ ពលករខ្មែរក៏មិនអាចរស់នៅ និងធ្វើការនៅក្នុងប្រទេសគេបានដែរ ជួនកាលអាចត្រូវអាជ្ញាធរថៃ ចាប់កាត់ ទោសដាក់ពន្ធនាគារទៀតផង ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា “យើងមិនភ្លេចចំពោះកម្មករ-កម្មការិនី របស់យើងដែលកំពុងធ្វើការ នៅឯក្រៅប្រទេស ធ្វើយ៉ាងម៉េចក្រសួងការងារ និងផ្នែកពាក់ព័ន្ធ ជាពិសេសស្ថានទូតយើង នៅឯក្រៅប្រទេស ក្នុងហ្នឹងព្រះរាជាណាចក្រ គឺជាប្រទេសដែលមាន កម្មករច្រើនជាងគេ ទាំងខុសច្បាប់ ទាំងត្រូវច្បាប់ និងខុសច្បាប់ អ្នកដែលខុសច្បាប់ខិតខំធ្វើយ៉ាងណាធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីឲ្យពួកគេបានក្លាយទៅជា អ្នកធ្វើការស្រប ច្បាប់នៅទីនោះ” ។

សម្ដេចតេជោបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យពលករខ្មែរ ធ្វើការងារក្រៅ ប្រទេស ដោយខុសច្បាប់ បានធ្វើការដោយស្របច្បាប់វិញ ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានខិតខំធ្វើយ៉ាង ឲ្យពលករទាំងនោះ អាចទទួលបានអត្ថប្រយោជន៍ ដូចកម្មករធ្វើការនៅកម្ពុជាផងដែរ ។ សម្ដេចតេជោ បន្ថែមទៀតថា រាជរដ្ឋាភិបាលកំពុងពង្រីកការងារទៅកាន់កូរ៉េខាងត្បូង និងមជ្ឈឹមបូព៌ា ដើម្បីឲ្យ កម្មករ-កម្មការិនី មានលទ្ធភាពទៅរកប្រាក់ចំណូលកាន់តែខ្ពស់ ហើយនាំមកវិញនូវបច្ចេកវិទ្យា កាន់តែខ្ពស់ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។

គួររំលឹកថា កាលពីឆ្នាំ២០១៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានធ្វើលិខិត ឆ្លងដែន ជូនពលករខ្មែរ ដល់ប្រទេសថៃ ដើម្បីឲ្យពួកគេ ក្លាយជាពលករស្របច្បាប់។ កាលនោះ បានចំនួន ២៣ម៉ឺននាក់ ហើយប្រគល់បានតែ ៧ម៉ឺននាក់ប៉ុណ្ណោះ ចំណែក ១៦ម៉ឺននាក់ផ្សេងទៀត មិនទាន់បាន ប្រគល់ជូន ។

ដើម្បីឱ្យការងារសម្រេចបាន ក្រសួងដាក់ចេញយុទ្ធនាការ ១០០ថ្ងៃ ផ្តល់លិខិតឆ្លងដែន ជូនពលករ ដែលមិនទាន់ទទួលបណ្ណ និងបង្កើតក្រុមការងារ ចល័តចំនួន៤ក្រុម ចុះទៅដល់ រោងចក្រចំនួន៥០ ដើម្បី ជួបជាមួយនិយោជក និងពលកររៀបចំ ចែកប័ណ្ណជូនដោយផ្ទាល់ និងធ្វើលិខិតឆ្លងដែនថ្មីជូន ហើយលើកនេះ គឺធ្វើតែមួយថ្ងៃ ឱ្យរួចរាល់តែម្តង ក្នុងតម្លៃ ២,៣៥០បាត គឺអាចស្មើនឹង ៦៨ដុល្លារអាមេរិក គ្រោងធ្វើឲ្យបាន ៥០០នាក់ ក្នុងមួយថ្ងៃ ៕

website_news/2017280901.txt · Last modified: 2017/09/28 10:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki