website_news:2017280902

ក្រសួងការងារអាមេរិកថា កម្ពុជាកាត់បន្ថយពលកម្មកុមារ បានកម្រិតមធ្យម

http://kleykley.sabay.com.kh/article/ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ ម៉ោង 14:40

របាយការណ៍ក្រសួងការងារសហរដ្ឋអាមេរិក បានបង្ហាញថា កម្ពុជាកំពុងធ្វើការយ៉ាងសកម្មដើម្បីកាត់បន្ថយចំនួនកុមារដែលធ្វើការក្នុងវិស័យកសិកម្ម នេសាទ និងការងារក្នុងផ្ទះ។ របាយការណ៍នេះ បញ្ជាក់ថា “នៅឆ្នាំ២០១៦ ប្រទេសកម្ពុជាបានរីកចម្រើនកម្រិតមធ្យម ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ”។ របាយការណ៍ដដែល បន្តថា រដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការជាតិស្ដីពីទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ និងបានអនុម័តគោលការណ៍ណែនាំសម្រាប់ការដោះស្រាយពលកម្មក្នុងវិស័យជលផល។ របាយការណ៍នេះ ឲ្យដឹងទៀតថា កុមារកម្ពុជា ចន្លោះអាយុពី៤ឆ្នាំ ទៅ ១៤ឆ្នាំ ភាគច្រើនធ្វើក្នុងវិស័យកសិកម្ម ដែលមានចំនួនដល់ទៅ ៦២,១ភាគរយ ខណៈ:ដែលចំនួន ២២,២ភាគរយ ក្នុងវិស័យសេវាកម្ម និងចំនួន ១៥,៧ភាគរយ ស្ថិតក្នុងវិស័យឧស្សាហកម្ម។

ទំនិញដែលផលិតដោយពលកម្មកុមារនៅកម្ពុជាមាន ១២ប្រភេទ ដូចជា ភេសជ្ជៈ ឥដ្ឋ ដំឡូងមី ត្រី សាច់ កៅស៊ូ អំបិល បង្គា អំពៅ វាយនភណ្ឌ ព្រៃឈើ និងថ្នាំជក់។ បើយោងតាមរបាយការណ៍នេះ៕ អត្ថបទ៖ ជ័យ ជំនោរ

website_news/2017280902.txt · Last modified: 2017/09/28 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki