website_news:2017280904

ប្រមុខរាជរដ្ឋាភិបាល ប្រាប់ពលករខ្មែរ នៅកូរ៉េខាងត្បួង កុំបារម្ភរឿងសង្គ្រាមនៅឧទ្វីបកូរ៉េ

http://ann.com.kh/site/news/ ថ្ងៃព្រហស្បតិ៍, 28 ខែកញ្ញា 2017 11:04 ព្រឹក

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកមិញ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត មកពីសាកលវិទ្យាល័យចេនឡា នៅកោះពេជ្រ បានធ្វើការអំពាវនាវដល់ពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង កុំឲ្យមានការព្រួយបារម្ភ រឿងសង្គ្រាមនៅឧទ្វីបកូរ៉េ។

បើទោះបីជាស្ថានភាពសង្គ្រាមនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ក្ដី តែសម្តេចតេជោ សែន ជឿថា ដំណោះស្រាយដោយសន្តិវិធីមួយ នឹងកើតមានឡើង។ ជាមួយគ្នា សម្ដេចក៏បានធ្វើការអំពាវនាវ ដល់ពលករខ្មែរនៅកូរ៉េខាងត្បូង និងអាណាព្យាបាលរបស់ពួកគេ កុំឲ្យព្រួយបារម្ភពីសង្គ្រាមនៅឧបទ្វីបកូរ៉េ។ ដោយសម្តេចនៅតែមានជំនឿថា សង្គ្រាមមិនផ្ទុះឡើយ ហើយបើផ្ទុះគឺមានតែបងប្អូនកូរ៉េ និងជប៉ុនតែប៉ុណ្ណោះ ដែលជាអ្នករងគ្រោះធ្ងន់ធ្ងរ ហើយនឹងមិនជះឥទ្ធិពលអាក្រក់មកដល់ប្រទេស ក្នុងតំបន់អាស៊ាន នោះឡើយ។

សេចក្ដីថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ សង្គ្រាមពាក្យសម្ដីបានផ្ទុះឡើងយ៉ាងតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដែលនាំឲ្យមានការគិតដល់ពីភាពផុយស្រួយ នៃការបំផ្ទុះគ្រាប់នុយក្លែអ៊ែរ ដោយកូរ៉េខាងជើង ខណៈដែលជាញយដង រដ្ឋាភិបាលក្រុងព្យុងយ៉ាង តែងតែធ្វើការបាញ់សាកល្បង ជាការគម្រាមដោយមិនខ្វល់ខ្វាយពីការរិៈគន់នោះ៕

website_news/2017280904.txt · Last modified: 2017/09/28 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki