website_news:2017280905

ពលករចំណាកស្រុករបស់កូរ៉េខាងជើងសំរុកវិលមកប្រទេសវិញ

http://www.cen.com.kh/local/ (ថ្ងៃទី 28 កញ្ញា 2017, ម៉ោង 10:39:AM) | ដោយ: សូយន

តាម Chosun ប៉ាន់ស្មាននេះ នៅមានពលករកូរ៉េខាងជើងប្រមាណ ២០០០នាក់ ប៉ុណ្ណោះ ទៅធ្វើការនាប្រទេសគូវ៉ែត ខណៈពេលតួលេខស្ថិតិមុននេះ គឺប្រមាណ ៦០០០នាក់ ។ ស្របពេលនោះដែរ ៣/៤ នៃពលករ ២០០០នាក់ កំពុងធ្វើការនៅតាមការដ្ឋានសំណង់នៅ Qatar ជិតខាងនឹងគូវ៉ែត ក៏បានវិលត្រឡប់ទៅស្រុកកំណើតវិញ។ ប្រភពពីមជ្ឈិមបូព៌ានិយាយប្រាប់ Chosun ថា ៖ “រហូតដល់ដើមខែវិច្ឆិកា ២០១៧ នេះ នឹងស្ទើតែពុំឃើញជនជាតិកូរ៉េខាងជើងណាមួយនៅតំបន់ឈូងសមុទ្រទៀតឡើយ ។

កូរ៉េខាងជើងបានចាប់ផ្តើមបញ្ជូនកម្មកររបស់ខ្លួនមកស៊ីឈ្នួលធ្វើការងារសំណង់នៅតំបន់ឈូងសមុទ្រនេះ តាំងពីអំឡុងពាក់កណ្តាលទសវត្សរ៍ ១៩៩០ ។ ជាប្រភពចំណូលហិរញ្ញវត្ថុដ៏ធំចំពោះរដ្ឋការព្យុងយ៉ាងច្រើនឆ្នាំមកនេះ ។ តាមការប៉ាន់ប្រមាណនោះពលករកូរ៉េខាងជើង ប្រមាណ១០.០០០នាក់ ធ្វើការនៅមជ្ឈិមបូព៌ាបាននាំរូបិយប័ណ្ណប្រមាណ ១០០លានដុល្លារ ។ តាមប្រព័ត៌មានលោកខាងលិចទឹកប្រាក់នេះត្រូវបានប្រើដើម្បីចិញ្ចឹមកម្មវិធីនុយក្លេអ៊ែរបស់កូរ៉េខាងជើង ។ ប្រភពព័ត៌មានពីមជ្ឈិមបូព៌ាវិញ គឺពលករទាំងនោះនឹងត្រូវបានបន្តបញ្ជូនទៅធ្វើការនៅរុស្ស៊ី ឬចិន ប្រទេស២ដែលស្និទនឹងកូរ៉េខាងជើង ហើយពុំរវល់នឹងការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

តាមទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិថ្ងៃទី ១១ កញ្ញា បានឲ្យដឹងថា មានកម្មករកូរ៉េខាងជើងប្រមាណ ១០០.០០០នាក់ កំពុងធ្វើការនៅបរទេស ហើយបាននាំរូបិយប័ណ្ណប្រមាណ ៥ ប៊ីលានដុល្លារ ក្នុង១ឆ្នាំៗ ឲ្យដល់ក្រុងព្យុងយ៉ាង ។ តាមសេចក្តីសម្រេចដាក់ទណ្ឌកម្មនេះដែរ កម្មករចំណាកស្រុករបស់កូរ៉េខាងជើងអាចបន្តការងារដល់ចប់កុងត្រារបស់សាម៉ីប្រទេសជួលតែប៉ុណ្ណោះ ត្រូវវិលត្រឡប់ចូលប្រទេសខ្លួនវិញ ៕

website_news/2017280905.txt · Last modified: 2017/09/28 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki