website_news:2017281201

====== ខេត្តឧត្តរមានជ័យប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៧

http://www.akp.gov.kh/kh/ AKP ខេត្តឧត្តរមានជ័យ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧

ខេត្តឧត្តរមានជ័យប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ១២ ធ្នូ ២០១៧ ក្រោមប្រធានបទ រួមគ្នាពង្រឹងប្រព័ន្ធ សុវត្ថិភាព និងពង្រឹងការអនុវត្ត ច្បាប់ដើម្បីការពារមនុស្ស ពីអំពើជួញដូរ កាលពីថ្ងៃអង្គារ ០៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ស ថាវី អភិបាលនៃ គណៈអភិបាលខេត្ត និង ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត។

លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តឧត្តរមានជ័យ និងជាប្រធានលេខាធិការ ដ្ឋានប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ បានថ្លែងឱ្យដឹងថា ការប្រារព្ធទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរ មនុស្ស ១២ធ្នូ ២០១៧ ក្រោមប្រធានបទរួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាព និង ពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សគ្រប់រូបពីអំពើជួញដូរមនុស្ស មានគោលបំណង បន្តយកចិត្តទុកដាក់ ក្នុងការការពារ ប្រជាពលរដ្ឋពីភាពរងគ្រោះដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបង្កឱ្យមានវិនាសកម្មជាថ្មីដល់មនុស្ស ជាតិ ហើយបាន និងកំពុងកា្លយ ជាទាសភាពសម័យទំនើបគួរឱ្យភ័យខ្លាច និងគួរឱ្យស្អប់ខ្ពើមបំផុត។ ដើម្បីជាយុទ្ធនាការរួមគ្នាបង្កើតនូវប្រព័ន្ធសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់ តែរឹងមំាសម្រាប់ ការពារប្រជាពលរដ្ឋ ឱ្យរួចផុតពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលជាធនធានដ៏មានសក្តានុពល ក្នុងការពង្រឹង និង ពង្រីកខឿនសេដ្ឋកិច្ចដ៏ល្អប្រសើរបោះ ជំហានទៅមុខឆ្ពោះទៅកាន់ចក្ខុវិស័យរួមគឺ “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ” ។

ក្រុមការងារទាំង៦របស់លេខាធិការដ្ឋានអនុវត្តន៍ការងារសកម្មភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ។ យល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតលើការទប់ស្កាត់អំពើជួញដូរមនុស្ស និងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស។ រួមគា្នបង្កើតនូវប្រព័ន្ធសុ វត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែរឹងមំាសម្រាប់ការពារប្រជាពលរដ្ឋ ឱ្យរួចផុតពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស បញ្ហាផ្សេងៗត្រូវបានដោះស្រាយ ប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម ស ថាវី ក៏បានមានប្រសាសន៍ ដោយរំលេចនូវការកោតសរសើរ ចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំក្រុង ស្រុក មន្ទីរ អង្គភាព មន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាល ក្នុងខេត្ត និងអន្តរជាតិ ដែលបានរួមគ្នាដោះស្រាយ ប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ ដោយ ទិត ស្រ៊

website_news/2017281201.txt · Last modified: 2018/01/02 11:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki