website_news:2017281202

រដ្ឋមន្រ្តីក្រសួងការងារ ប្តេជ្ញាអនុវត្តន៍តាម អនុសាសន៍ទាំង៨ ចំណុចសំខាន់ៗ របស់រាជរដ្ឋាភិបាល

https://www.dap-news.com/kh/ ថ្ងៃពុធ, ២៧ ធ្នូ ២០១៧ 20:40 ដោយ: ដើមអម្ពិល ID:030

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្តេជ្ញាអនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំង៨ចំណុច សំខាន់ៗ។

អនុសាសន៍ទាំង៨ចំណុចនោះរួមមាន៖

១៖ ការអនុវត្តប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារនៅឆ្នាំ២០១៨

២៖ ការពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ដោយមិនបង់ថ្លៃ។

៣៖ ការទទួលប្រាក់ឈ្នួល១២០ភាគរយ រយៈពេល៣ខែ សម្រាប់កម្មការិនីក្នុងពេលសម្រាលកូន

៤៖ តាមដានកម្មវិធីឧបត្ថម្ភប្រាក់ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធពេលសម្រាលកូន

៥៖ ការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយនិយោជក១០០%

៦៖ ត្រួវត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី

៧៖ បន្តខិតខំរៀបចំដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធននិវត្តន៍ឆ្នាំ២០១៩

ទី៨៖ បន្តដោះស្រាយបញ្ហាពលករដែលកំពុងបម្រើការងារនៅក្រៅប្រទេស៕

website_news/2017281202.txt · Last modified: 2018/01/02 11:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki