website_news:2017281203

ស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធករណីការយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់ ត្រូវនគរបាលបញ្ជូនទៅពន្ធនាគារ

http://cambodiapolice.com/ 5:17 pm 27 ធ្នូ 2017 29

កំពង់ចាម ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានបង្ក្រាបកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានលោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ០៧ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ពីបទការនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់ ប្រព្រឹត្តនៅភូមិស្វាយតានាន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

សូមរម្លឹកថាៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ មានករណីការយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់ នៅចំណុចភូមិស្វាយតានាន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចុះធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ បានម្នាក់ ឈ្មោះ ហ៊ីម នោរី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិស្វាយតានាន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងបានសង្គ្រោះជនរងគ្រោះ ប្រគល់ជូនឪពុកម្តាយវិញ។

បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ តាមបញ្ញត្តិច្បាប់ មាត្រា៩ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕ ការិយាល័យផ្សព្វផ្សាយអប់រំ

website_news/2017281203.txt · Last modified: 2018/01/02 11:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki