website_news:2017281204

ស្រ្តីជាប់ចោទ អូស្រ្តាលី សារភាពកំហុស តែសុំឲ្យឧទ្ធរណ៍បន្ថយទោស ករណីជួលមនុស្សពពោះជំនួស

http://www.postkhmer.com/ ភ្នំពេញប៉ុស្ដិ៍ Wed, 27 December 2017 គឹម សារុំ

ភ្នំពេញៈ ស្រ្តីជនជាតិអូស្រ្តាលី ដែលជាប់ពាក់ព័ន្ធនឹងករណីជួលស្រ្តីខ្មែរឲ្យពពោះជំនួស នៅព្រឹកមិញនេះ បានទទួចសុំឲ្យចៅក្រមសាលាឧទ្ធរណ៍ បន្ថយទោសដល់ខ្លួន ខណៈត្រូវតុលាការថ្នាក់ក្រោមផ្តាន្ទាទោស ១ ឆ្នាំ ៦ ខែ។ ឆ្លើយតាមរយៈអ្នកបកប្រែប្រាប់លោកស្រីចៅក្រម គឹម ដានី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងបន្ទប់សវនាការស្រ្តីជាប់ចោទឈ្មោះ TAMMY ALAYNE CHALES អាយុ ៤៩ ឆ្នាំ ថាគាត់ព្រមទទួលកំហុស ប៉ុន្តែក៏ស្នើដល់ក្រុមប្រឹក្សាជំនុំជម្រះផងដែរ ដើម្បីសម្រាលទោស។

តាមអង្គហេតុ ស្រ្តីជាប់ចោទបានទាក់ទងជនជាតិខ្មែរ ២ នាក់ ម្នាក់ឈ្មោះ ពេជ្រ រិទ្ធី ភេទប្រុសអាយុ ២៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក និង សំរិទ្ធ ចាន់ចរិយ៉ា ភេទ ស្រី អាយុ៣០ ឆ្នាំ មុខរបរឆ្មបស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា ដើម្បីពពោះនិងបញ្ជូនក្មេងដែលកើតនោះទៅបរទេសព្រោះអតិថិជនជាជនបរទេស ។

បើតាមរបាយការណ៍ស្រ្តីអូស្ដ្រាលីរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីចុងឆ្នាំមុនជាមួយខ្មែរ២នាក់ ដែលជាប់ពាក់ព័ន្ធករណីនេះ៕

website_news/2017281204.txt · Last modified: 2018/01/02 11:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki