website_news:2017290303

រកឃើញជនជាតិចិន២២នាក់សង្ស័យគ្មានលិខិតឆ្លងដែន ក្នុងផ្ទះជួលមួយកន្លែង នៅខេត្តសៀមរាប

http://www.rasmeinews.com/local ដោយ ៖គូលែន ថ្ងៃទី 28 មីនា 2017 ម៉ោង 07:12:PM

សៀមរាប៖ ផ្ទះជួលមួយកន្លែងនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបាននគរបាលអន្តោប្រវេសន៍ នៃនាយកដ្ឋានស៊ើបអង្កេត ចុះឆែកឆេររកជនជាតិចិនមួយក្រុម ស្ថិតនៅក្នុងផ្ទះជួលខាងលើ ព្រោះសង្ស័យថា ពួកគេរស់នៅគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ក្រោយពីចុះត្រួតពិនិត្យ គេបានរកឃើញជនជាតិចិនចំនួន ២២នាក់ ក្នុងនោះមានស្រីចំនួន១៩នាក់។ ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធីរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការណ៍ជាមួយសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយចុះប្រតិបត្តិការនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

លោក ចៅ ម៉ៅវីរៈ បានឲ្យដឹងថា ការចុះត្រួតពិនិត្យឆែកឆេរជនជាតិចិនខាងលើនេះដែរ គឺសមត្ថកិច្ចបានប្រតិបត្តិការក្រោមការបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។ លោកបន្តថា នៅពេលចុះដល់គោលដៅ ផ្ទះវីឡាជួលដ៏ធំមួយស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចក៏បានត្រួតពិនិត្យលិខិតស្នាមនៅជនជាតិចិនទាំង២២នាក់ ម្តងម្នាក់ៗ ទើបដឹងថាពួកគេមានលិខិតឆ្លងដែនត្រឹមត្រូវ។ លោកបន្តទៀតថា ជនជាតិចិនទាំងនោះ ទើបតែចូលមកស្នាក់នៅខេត្តសៀមរាប ដើម្បីស្វែងរកការងារធ្វើ ដោយមានមេខ្យល់នាំមកពីប្រទេសចិនដោយផ្ទាល់

website_news/2017290303.txt · Last modified: 2017/08/24 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki