website_news:2017290304

ថៃបញ្ជូនពលករខែ្មរខុសច្បាប់ជិត១០០នាក់ មកស្រុកកំណើតវិញ

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 28 មីនា 2017 ម៉ោង 07:21:PM

បាត់ដំបង៖ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៩៣នាក់ (ស្រី៤៨នាក់និងកូនក្មេង១នាក់) ដែលឆ្លងដែនលួចចូលទៅធ្វើកម្មករនៅទឹកថៃ បញ្ជូនមកប្រទេសខែ្មរវិញ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ក្រោយពីធ្វើការអប់រំ ហើយក៏បញ្ជូនពលករទាំងនោះ ទៅស្រុកកំណើតវិញ។

លោក ឈុន វឿន មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា ពលករខែ្មរចំណាកស្រុកខុសច្បាប់ចំនួន៩៣នាក់ ក្នុងនោះមានស្រី៤៨នាក់ និងកូនក្មេង១នាក់ បានលួចចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ត្រូវបានតម្រួត និងអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសខែ្មរវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ខែមីនា៕

website_news/2017290304.txt · Last modified: 2017/08/24 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki