website_news:2017290305

ថៃបើកដៃអោយពលករខ្មែរស្របច្បាប់ចុះទៅលេងបុណ្យចូលឆ្នាំថ្មីដោយសេរី

http://www.khmerchonburi.info/ 2017/03/29

ខណះរដ្ឋមន្ត្រីថៃបានបើកដៃអោយពលករស្របច្បាប់ទាំងអស់ដែលនៅប្រទេសថៃ ទាំងបីសញ្ញាតិមាន ខ្មែរ,ឡាវ,ភូមា ដែលធ្វើការនៅប្រទេសថៃ អាចធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាដបុណ្យចូលឆ្នាំថ្មីខាងមុខដោយសេរី។ កិច្ចប្រជុំខណះរដ្ឋមន្ត្រីថៃបានសម្រេចអនុញ្ញាតអោយពលករស្របច្បាប់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមានសិទ្ធធ្វើដំណើរចុះទៅលេងស្រុកកំណើតរបស់ខ្លួនបានដោយមិនបាច់បង់ថ្លៃសេវាចេញចូល ចាប់តាំងពីថ្ងៃទី 5 ខែមេសា រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2017 ។

ដោយត្រូវធ្វើឯកសារបញ្ជាក់ការធ្វើដំណើរចេញពីក្រសួងការងារថៃដែលមានទីតាំងទូរទាំង 77 ខេត្ដ-ក្រុង(ហ្វី) នៅពេលត្រឡប់មកធ្វើការប្រទេសថៃវិញពលករដែលមានកូនតូចអាយុក្រោម 18 ឆ្នាំ អាចនាំឡើងមកជួយបាន។ ក្នុងកិច្ចប្រជុំនេះលោកនាយករដ្ឋមន្ត្រីថៃបានអំពាវដល់អាជ្ញាធរថៃគ្រុប់ជាន់ថ្នាក់អោយជួយស្រួលដល់ការធ្វើដំណើររបស់ពលករស្របច្បាប់ទាំងអស់ ហាមផ្ដាច់មិនអោយតម្រួតឬទាហានទាយកប្រាក់ពីពលករចុះទៅលេងបុណ្យចូលឆ្នាំដាច់ខាត់។

website_news/2017290305.txt · Last modified: 2017/03/29 11:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki