website_news:2017290308

ដាក់គុកប្តី ប្រពន្ធសិង្ហបុរី ដោយសារបង្អត់អាហារអ្នកបម្រើក្នុងផ្ទះ

https://everyday.com.kh ថ្ងៃ អង្គារ ទី ២៨ ខែ មីនា ឆ្នាំ ២០១៧ ម៉ោង ១៩:០០

ពីរនាក់ប្តីប្រពន្ធ ជាជនជាតិសិង្ហបុរី ត្រូវបានតុលាការ កាត់ទោសដាក់ពន្ធនាគារ ពីបទបង្អត់អាហារអ្នកបំរើ ក្នុងផ្ទះរបស់គេម្នាក់ ដែលជាជនជាតិហ្វីលីពីន។ នេះបើតាមការចុះផ្សាយ របស់ BBC នៅថ្ងៃច័ន្ទ។

ស្ត្រីបំរើការ ក្នុងផ្ទះជនជាតិហ្វីលីពីនឈ្មោះ Thelma Oyasan Gawidan ត្រូវបាននិយោកជក របស់នាង បង្អត់អាហារ អស់រយៈពេល ១៥ខែ ហើយគាត់ស្រកទំងន់ អស់ ២០ គីឡូក្រាម។ នាងស្រកទំងន់ពី ៤៩ គីឡូក្រាម មកសល់ត្រឹម ២៩ គីឡូក្រាមប៉ុណ្ណោះ ក្រោយពេលធ្វើការឲ្យ ប្តីប្រពន្ធសិង្ហបុរីនោះ។ នាងត្រូវបានម្ចាស់ផ្ទះ ឲ្យញាំតែនំបុ័ង និងមី ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៍ដោយ ប្តីប្រពន្ឋមួយគូនេះ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ តែត្រឹមចន្លោះ ៣ សប្តាហ៍ ទៅ ៣ ខែប៉ុណ្ណោះ។ ការកាត់ទោសដ៍ស្រាលបែបនេះ ចំពោះអំពើអមនុស្សធម៌ របស់ប្តីប្រពន្ឋ (ប្តីឈ្មោះ Lim Choon Hong និងប្រពន្ធ Chong Sui Foon) បានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីប្រជាជននៅក្នុងប្រទេសសិង្ហបុរី។

ផ្តល់សក្ខីកម្ម នៅក្នុងតុលាការ ជនរងគ្រោះ ជាអ្នកបំរើការក្នុងផ្ទះ បាននិយាយថា នាងត្រូវបានម្ចាស់ផ្ទះ ឲ្យញាំអាហារតែបន្តិចបន្តួចប៉ុណ្ណោះ ពីរដង ក្នុងមួយថ្ងៃ ហើយនៅពេលនាង សុំអាហារបន្ថែម ពួកគេមិនឲ្យទេ។ នាងក៍ត្រូវបានម្ចាស់ផ្ទះ ឲ្យគេងតែកន្លែងដាក់ឥវ៉ាន់ទេ ហើយឲ្យនាងងូតទឹកតែ ១ ឬ ២ដង ប៉ុណ្ណោះ ក្នុងមួយអាទិត្យ។នាងក៍បាននិយាយទៀតថា នាងមិនអាចស្វែងរក ការជួយដល់ខ្លួននាង ឲ្យបានឆាប់ ដោយសារម្ចាស់ផ្ទះ បានដកហូតទូរស័ព្ទ និងលិខិតឆ្លងដែន របស់នាង៕

website_news/2017290308.txt · Last modified: 2017/03/29 11:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki