website_news:2017290309

នេះជាឯកសារសំខាន់សម្រាប់ពលករខ្មែរ ដែលធ្វើដំណើរទៅ លេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ

http://www.khmerchonburi.info/ 2017/03/29

14/03/17 ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រចាំប្រទេសថៃ សូមជុំរាបជូនដំណឹងដល់បងប្អូនពលករកម្ពុជាទាំងអស់អោយបានជ្រាបថាអាជ្ញាធរ បានអនុញ្ញាតអោយពលករ និងពលករកានីខ្មែរ និងអ្នករស់ក្នុងបន្ទុកអាយុក្រោម 18ឆ្នាំ ដែលប្រើប្រាស់ប័ណ្ណមិនមែនសញ្ជាត្តិថៃ(ប័ណ្ណស៊ីជុំពូ) លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើដំណើរទៅបរទេស អាចធ្វើដំណើរចេញពីខេត្ដដែលខ្លួនធ្វើការនិងឆ្លងកាត់ព្រំដែន ដើម្បីវិលត្រឡប់ទៅស្រុកកំណើតនៅកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណៃខ្មែរ និងវិលត្រឡប់មកធ្វើការប្រទេសថៃបាន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ដោយពុំត្រូវបង់ថ្លៃសេវាកម្មអ្វីទាំងអស់នៅច្រកព្រំដែន។ បងប្អូនពលករកម្ពុជាទាំងអស់ត្រូវមានឯកសារមួយចំនួនដូចខាងក្រោម៖ សម្រាប់បងប្អូនដែលប្រើប័ណ្ណមែនសញ្ជាត្តិថៃ(ប័ណ្ណព៍ណស៊ីជុំពូ)

១−ប័ណ្ណមែនសញ្ជាត្តិថៃ(ប័ណ្ណព៍ណស៊ីជុំពូ)

២−លិខិតអនុញ្ញាតចេញពីក្រសួងការងារថៃ ឬមន្ទីការងាថៃ

សម្រាប់បងប្អូងដែលប្រើប្រាស់លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស

១−លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស

២−ទិដ្ឋាការស្នាក់នៅ(VISA)

៣−ប័ណ្ណអនុញ្ញាតការងារ(Workpemit)ឬប័ណ្ណមែនសញ្ជាត្តិថៃ(ប័ណ្ណព៍ណស៊ីជុំពូ)

៤−លិខិតអនុញ្ញាតចេញពីក្រសួងការងារថៃ ឬមន្ទីការងាថៃ

website_news/2017290309.txt · Last modified: 2017/03/29 12:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki