website_news:2017290310

ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ជាមួយនឹងបណ្ដាអង្គទូត នៃប្រទេសទាំង ១៥ ដែលបញ្ជូនពលករមកបម្រើការងារនៅសាធារណរដ្ឋកូរ៉េ

https://www.facebook.com/ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관

ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ជាមួយនឹងបណ្ដាអង្គទូតនៃប្រទេសទាំង ១៥ ដែលបញ្ជូនពលករមកបម្រើការងារនៅសាធារណ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានជួបប្រជុំពិភាក្សាការងារស្ដីពីស្ថានភាពប្រតិបត្តិការ និងបញ្ហាគោលនយោបាយ នៃប្រព័ន្ធអនុញ្ញារមុខរបរ និងការងារ និងការអភិវឌ្ឍនកិច្ចសហប្រតិបត្តិការ ជាមួយនឹង ឯកឧត្តម Lee Ki-kweon រដ្ឋមន្រ្តីក្រសួងការងារនៃសាធារណរដ្ឋកូរ៉េនៅ Korea Press Center។ ក្នុងកិច្ចប្រជុំខាងលើនេះតំណាងឱ្យកម្ពុជា ឯកឧត្តម ឡុង ឌីម៉ង់ បានលើកពីបញ្ហាប្រឈម ពាក់ព័ន្ធនឹងការអនុវត្តកិច្ចសន្យាការងារ ការរំលោភកិច្ចសន្យាការងារ និងសំណូមពរដល់ក្រសួងពង្រឹងកិច្ចសន្យាការងារ និងមានវិធានការចំពោះនិយោជិកដែលបានរំលោភកិច្ចសន្យាការងារជាមួយពលករ។ ជាមួយគ្នានេះកម្ពុជាក៏បានគាំទ្រ និងចូលរួមផ្សព្វផ្សាយពីការវិលត្រលប់វិញដោយស្ម័គ្រចិត្តក្រោយពេលចប់អាណត្តិការងាររបស់ពលករ៕

website_news/2017290310.txt · Last modified: 2017/03/29 16:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki