website_news:20172906001

ក្រោយពេលប្រទេសថៃអនុវត្តន៍ច្បាប់អន្តោរប្រវេសន៍៨ចំណុចចាប់បញ្ជូនពលករខ្មែរ១ថ្ងៃជាង៥.០០០នាក់

http://police.gov.kh/blog ប៊ុន ធឿន 8:03 pm 28 មិថុនា 2017

បន្ទាយមានជ័យ ៖ ក្រោយពេលប្រទេសថៃអនុវត្តន៍ច្បាប់អន្តោរប្រវេសន៍៨ចំណុច ចាប់បញ្ជូនពលករខ្មែរ១ថ្ងៃជាង៥.០០០នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ជាក់ស្តែង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ឃើញសមត្ថកិច្ចថៃបានចាប់ពលករខ្មែរធ្វើការងារដោយខុសច្បាប់ប្រទេសថៃ បញ្ជូនមកកម្ពុជាវិញក្នុង១ថ្ងៃជាង៥.០០០នាក់ ច្រើនជាងរាល់ថ្ងៃមានប្រមាណ១៥០ទៅ២០០នាក់ ។ មន្ត្រីគណៈកម្មការទទួលពលករខ្មែរខុសច្បាប់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា៖ ពលករខ្មែរដែលបញ្ជូនមក គឺជាពលករស្នាក់ធ្វើការងារដោយខុសច្បាប់ ដែលសមត្ថកិច្ចថៃចាប់តម្រូវអោយមានប៉ាស្ព័រវីសារប័ណ្ណការងារ ។

គួររំលឹកថា៖ ព័ត៌មានថៃបានចេញផ្សាយច្បាប់ចំពោះជនជាតិថៃ ដែលទទួលជនអន្តោរប្រវេសន៍មាន៨ចំណុច ៖ ១.ជនជាតិថៃណាមួយដែលលាក់ទុកពលករធ្វើការផ្ទះខុសច្បាប់ក្នុង១នាក់ត្រូវផាក់វិន័យជនជាតិថៃដែលទទួល៤០០.០០០ទៅ៨០០.០០០បាត ។ ២.ជនជាតិថៃណាដែលទទួលពលករដែលគ្មានលិខិតស្នាមខុសច្បាប់ធ្វើការងារក្រុមហ៊ុនក្នុង១នាក់ផាវិន័យជាទឹកប្រាក់៤០០.០០០បាត។ ៣.ជនជាតិថៃដែលទៅទទួលយកកម្មករឆ្លងដែនដោយខុសច្បាប់យកមកធ្វើការចាប់ម្នាក់ត្រូវដាក់គុកអ្នកនាំ៥ឆ្នាំ និងផាកវិន័យជាទឹកប្រាក់ ២.០០០ ទៅ១០០.០០០បាត ។ ៤.ជនជាតិថៃណាដែលទទួលកម្មករធ្វើការងារមិនបានរាយការណ៍អាជ្ញាធរមានសមត្តកិច្ចចាបបានម្នាក់ត្រូវផាក់វិន័យជាទឹកប្រាក់ចំនួន២០.០០០ទៅ១០០.០០០បាត ។ ៥.ជនជាតិថៃណាដែលយកកម្មករដែលមានធ្វើការតាមក្រុមហ៊ុនហើយយកមកធ្វើការផ្ទះរបស់ខ្លួនខុសច្បាប់ការងារនិងត្រូវផាកវិន័យជាទឹកប្រាក់ចំនួន១០០.០០០បាត ។ ៦.ជនជាតិថៃដែលទទួលកម្មករធ្វើការមានច្បាប់ហើយហ្គូពីឯកសារទុកតែកម្មកររត់បាត់មិនរាយការណ៍ជូនអាជ្ញាធរបានដឹងមានទោសជាប់គុក៦ខែផាក់វិន័យ១០០.០០០បាត ។ ៧.ជនជាតិថៃដែលទទួលជនអន្តោរប្រវេសន៍ធ្វើការខុសច្បាប់ក្នុង១នាក់ ត្រូវជាប់គុក៣ ទៅ ១០ឆ្នាំ និងផាក់វិន័យ ៦០០.០០០ ទៅ១.០០០.០០០បាត និង៨.ជនជាតិថៃដែលមានក្រុមហ៊ុនកន្លែងការងារគ្មានច្បាប់ទទួលកម្មករខុសច្បាប់ធ្វើការងារចាប់បាន១នាក់ត្រូវដាក់គុកពី១ទៅ៣ឆ្នាំ ផាកវិន័យជាទឹកប្រាក់២០០.០០០ទៅ៦០០.០០០បាត ។

ច្បាប់ការងារនៅប្រទេសថៃ គឺតម្រូវអោយកម្មករ កម្មការិនីត្រូវមានប៉ាស្ព័រ វីសារ និងប័ណ្ណការងារ(ស៊ីចំពូ) សមត្ថកិច្ចថៃបានបើកយុទ្ធនាការបង្ក្រាបឃាត់ខ្លួនពលករភូមា និងឡាវក្នុងកន្លែងធ្វើការមួយកន្លែងដែលចាប់បានប្រមាណ៤០០ទៅ៥០០នាក់ ក្រោយពេលដែលរាជរដ្ឋាភិបាលថៃបានអនុវត្តន៍ច្បាប់ការងារនៅប្រទេសថៃ៕

website_news/20172906001.txt · Last modified: 2017/08/24 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki